• 2019-11-22 12:16:21
  • បាល់ទាត់

សុំ​ឈប់​បាន​តែ ២​ថ្ងៃ Maradona ក៏​ប្រកាស​វិល​មក Gimnasia វិញ

  • 2019-11-22 12:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Diego Maradona បាន​ប្រកាស​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​ថា លោក​ត្រលប់​មក​ដឹកនាំ​ក្លឹប​លីគ​កំពូល​អាហ្សង់ទីន Gimnasia វិញ បន្ទាប់​ពី​ប្រកាស​លា​ឈប់​បាន ២​ថ្ងៃ​។

លោក​បាន​រៀបរាប់​ក្នុង​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា៖ " ទី​បំផុត​ យើង​ទទួល​បាន​ភាព​រួបរួម​នយោបាយ​ផ្ទៃក្នុង​របស់​ក្លឹប​ហើយ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​សង្ឃឹម​ថា ពួក​ថ្នាក់​ដឹកនាំ​នឹង​ផ្ដល់​ជំនួយ​មក​ខ្ញុំ ដូច​ការ​សន្យា​របស់​ពួក​គេ " ។

នៅ​មុន​ពេល​ដែល​លោក​មក​កាន់​ Gimnasia ស្ថិត​នៅ​បាត​តារាង​នៃ​លីគ​កំពូល​អាហ្សង់ទីន ប៉ុន្តែ​ក្រោយ​ពេល​ដែល​លោក​កាន់​បាន​ជាង ២​ខែ ក្លឹប​នេះ​ឡើង​មក​លេខ ២២ (សរុប​ទាំង​អស់ ២៤​ក្រុម)៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម