• 2019-11-22 04:09:49
  • បាល់ទាត់

មុន​ចាកចេញ​ Pochettino សរសេរ​ពាក្យ​លា​រំជួល​ចិត្ត​ដល់​កីឡាករ​ Spurs​

  • 2019-11-22 04:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mauricio Pochettino ត្រូវ​ Tottenham Hotspur បណ្ដេញ​ចេញ​ពី​តួ​នាទី​កាល​ពី​ថ្ងៃ​ពុធ​បើ​ទោះ​ជា​បាន​ដឹកនាំ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League រដូវ​កាល​មុន​ក៏​ដោយ។

បុរស​សញ្ជាតិ​អាហ្សង់ទីន​ត្រូវ​ជំនួស​វិញ​ដោយ​​ Jose Mourinho ដែល​ជា​អតីត​អ្នក​ចាត់​ការ​​ Manchester United តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក្រោយ​ក្លឹប​ប្រកាស​ពី​ការ​ចាកចេញ​របស់​លោក។​ យ៉ាង​ណា​មុន​ពេល​ចាកចេញ​ Pochettino បាន​សរសេរ​សំណេរ​រំជួល​ចិត្ត​ប៉ុន្មាន​បន្ទាត់​លា​ដល់​កីឡាករ​របស់​ខ្លួន។

អ្នក​ចាត់​ការ​វ័យ​៤៧​ឆ្នាំ​បាន​រ៉ាយរ៉ាប់​លើ​ក្ដារ​ខៀន​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ក្រុម​​ថា៖ "អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា​ បើ​ទោះ​ជា​ពួក​យើង​មិន​បាន​និយាយ​ពាក្យ​​លា​​ ប៉ុន្តែ​​អ្នក​រាល់​គ្នា​នៅ​តែ​ស្ថិត​ក្នុង​បេះដូង​ខ្ញុំ​ជា​និច្ច"។ គួរ​រម្លឹក​ថា​ Pochettino បាន​ដឹកនាំ​ Tottenham ចំនួន​៥​ឆ្នាំ​កន្លះ៕

ប្រភព៖ tottenhamhotspur ប្រែសម្រួល៖ រ័ត្ន

មតិយោបល់