- 2019-11-22 03:51:36
- បាល់ទាត់
អធិរាជគុនខ្មែរ ISI PALM ថ្ងៃអាទិត្យនេះ មានការប្រកួតពិសេសមិនធ្លាប់មាននៅកម្ពុជា
- 2019-11-22 03:51:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អធិរាជគុនខ្មែរ ISI PALM ថ្ងៃអាទិត្យនេះ មានការប្រកួតពិសេសមិនធ្លាប់មាននៅកម្ពុជា
ចន្លោះមិនឃើញ
ថ្មីនិងប្លែកទៀតហើយក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI PALM នៅថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០១៩នេះ គឺការប្រកួតដាក់តម្លៃខ្លួនទាំងអស់ និងដណ្ដើមប្រាក់លាន។ ម្ចាស់ខ្សែក្រវាត់ Max ថុល ថេង បានព្រមព្រៀងគ្នាជាមួយ ជើងឯកថ្នាលថ្នាក់ជាតិ កាន់ ម៉េងហុង ដើម្បីវាយដាក់តម្លៃខ្លួន ទាំងអស់ជាមួយគ្នា។
អ្នកឈ្នះនឹងបានប្រាក់តម្លៃខ្លួនសរុបទាំងអស់តែម្នាក់ឯង ឯអ្នកចាញ់នឹងត្រលប់ទៅផ្ទះវិញស្វិតហោប៉ៅ។ ជាមួយគ្នានោះ គូសងសឹកដ៏ជក់ចិត្ត ព្រឿង សុចឺត និង ប៊ន ពន្លឹក ក៏នឹងប្រកួតដណ្ដើម ប្រាក់លាននៅ PNN ផងដែរ។ អ្នកទាំងពីរធ្លាប់ប៉ះគ្នាលើកដំបូងក្នុងវគ្គផ្ដាច់ព្រ័ត្រជើងឯក ថ្នាលថ្នាក់ជាតិ ដោយកាលណោះ សុចឺត ជាអ្នកឈ្នះ។ ពន្លឹក មកភីអិនអិនលើកចុងក្រោយបង្អស់បានឈ្នះធន់វិស្ណុដោយពិន្ទុ។
នៅភីអិនអិនថ្ងៃអាទិត្យនេះដែរ ក្រៅពីគូជាតិដណ្ដើមប្រាក់លានទាំងនេះ ក៏នៅមានអមដោយគូ មិត្តភាព អន្តរជាតិពីរគូទៀត ដោយមាសសុជាតិជួបហ្វាមីឆ័យវ៉ ស៊ូងនើន និងសាន សំអុនប៉ះ យ៉តមេនឆ័នវ៉.ស៊ូងនើន។ អធិរាជគុនខ្មែរ ISI PALM ផ្សាយផ្ទាល់នៅថ្ងៃ អាទិត្យទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ លើកញ្ចក់ទូរទស្សន៍ PNN, ផេកហ្វេស៊បុក PNN Sports និងផេកហ្វេសប៊ុក ISI STEEL៕