• 2019-11-22 02:49:54
  • បាល់ទាត់

៤​ឆ្នាំ​មុន​ Jose ធ្លាប់​បដិសេធ​ដឹកនាំ​ Spurs ​ដាច់​ខាត​ព្រោះ​ស្រឡាញ់​ Chelsea ពេក​

  • 2019-11-22 02:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ត្រូវ​បាន​អ្នក​សារព័ត៌មាន​ម្នាក់​សើរើ​កកាយ​យក​រឿង​ចាស់​ កាល​ពី​៤​ឆ្នាំ​មុន​មក​សួរ​នាំ​លោក​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ម្សិលមិញ។

Mourinho

រឿងរ៉ាវ​នោះ​គឺ​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ធ្លាប់​​បដិសេធ​ថា​ គ្មាន​ថ្ងៃ​ទៅ​ដឹកនាំ​ Spurs នោះ​ទេ នៅ​ពេល​គេ​សួរ​ថា​តើ​លោក​អាច​ចោល​ Chelsea ទៅ​ដឹកនាំ​​ Spurs ឬ​អត់។​ "កាល​ពី​៤​ឆ្នាំ​មុន​លោក​និយាយ​ថា​ នឹង​មិន​ទៅ​ដឹកនាំ​ Spurs ដាច់​ខាត​ព្រោះ​តែ​ស្រឡាញ់​អ្នក​គាំទ្រ​ Chelsea ខ្លាំង​ណាស់ ចុះ​ហេតុ​អ្វី​លោក​ផ្លាស់​ប្ដូរ?”។ អ្នក​កាសែត​ស្ត្រី​ម្នាក់​សួរ​ដូច្នេះ។​

Mourinho បាន​ឆ្លើយ​យ៉ាង​ឡូយ​ថា​៖ "ពាក្យ​នោះ​ខ្ញុំ​និយាយ​មែន​ ប៉ុន្តែ​និយាយ​មុន​ក្លឹប​បណ្ដេញ​ខ្ញុំ​ចេញ"។​ អ្នក​ចាត់​ការ​វ័យ​៥៦​ឆ្នាំ​បន្ត​ថា​ ខ្លួន​​ពិត​ជា​ស្រឡាញ់​ Chelsea មិន​ខុស​ទេ​តែ​គ្រប់យ៉ាង​ប្រែប្រួល​នៅ​ពេល​ក្លឹប​លែង​ផ្ដល់​ឱកាស​ដល់​រូបលោក៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី