• 2019-11-21 02:47:28
  • បាល់ទាត់

លេច​មុខ ​កែវ សុខផេង ​និង​រឹង ប៊ុនហៀង ​នៅ U22 ​កម្ពុជា ត្រៀម​ទៅ​ស៊ីហ្គេម​

  • 2019-11-21 02:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​សង្កេត​ឃើញ​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​និង​រឹង ប៊ុនហៀង ​កំពុង​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២២​ឆ្នាំ​របស់​កម្ពុជា ត្រៀម​ស៊ីហ្គេម​២០១៩​នៅ​ប្រទេស​ហ្វីលីពីន។

​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​នេះ​ដែរ ​ក្រុម U22 ​តាម​បណ្ដា​ប្រទេស​ទាំង​អស់​នឹង​ត្រូវ​យក​២០​នាក់​ទៅ​ចូល​រួម ​ដោយ​ក្នុង​២០​នាក់​នោះ ​អាច​យក​កីឡាករ​លើស​អាយុ​២២​ឆ្នាំ​បាន​២​នាក់​ដែរ។ ​កម្ពុជា ​មិន​ទាន់​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​២០​នាក់​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​សម្រាប់​ការ​ហ្វឹកហាត់​នៅ​ព្រឹក​នេះ​វិញ ​គេ​សង្កេត​ឃើញ​មាន​កីឡាករ​លើស​អាយុ​២​នាក់​ដែរ។ ​ក្នុង​នោះ​គឺ ​ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​និង​រឹង ប៊ុនហៀង។

​ក្រុម U22 ​កម្ពុជា​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះ ​ស្ថិត​នៅ​ពូល A ​ជាមួយ​ក្រុម​ហ្វីលីពីន ​មីយ៉ាន់ម៉ា ម៉ាឡេស៊ី ​និង​ទីម័រ​ខាង​កើត។ ស្រប​ពេល​ពូល B ​វិញ គឺ​ថៃ វៀតណាម ​ឡាវ ឥណ្ឌូណេស៊ី ​សិង្ហបុរី​និង​ប្រ៊ុយណេ។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់