• 2019-11-21 01:50:06
  • បាល់ទាត់

ទុកចិត្តមែស! ​ថៃ ​មិន​ហៅ​កីឡាករ​លើស​អាយុ២២ឆ្នាំ ​លេង​ស៊ីហ្គេម​ឆ្នាំ​នេះ​ទេ​

  • 2019-11-21 01:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម U22 ​ថៃ ដែល​ត្រូវ​ទៅ​លេង​នៅ ស៊ីហ្គេម​ឆ្នាំ​២០១៩​នេះ ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​២០​នាក់​ហើយ ប៉ុន្តែ​ពួកគេ​មិន​ហៅ​កីឡាករ​ឈុត​ធំ​ណា​ម្នាក់​មក​រួម​ក្រុម​នោះ​ទេ។

ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Akira Nishino ​ខាង​លើ​នេះ ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​របស់​ពួកគេ​ហើយ។ ​ខណៈ​ដែល​ក្នុង​បញ្ជី​ទាំង​២០​នាក់​នោះ គឺ​មិន​មាន​កីឡាករ​លើស​អាយុ​២២​ឆ្នាំ​ម្នាក់​នោះ​ទេ ​បើ​ទោះ​ជា​តាម​ច្បាប់​ក្រុម​ប្រទេស​មួយ អាច​ហៅ​កីឡាករ​លើស​អាយុ​ចូល​បាន​២​នាក់​ក៏​ដោយ។

តែ​មិន​ហៅ​កីឡាករ​លើស​អាយុ​មែន ប៉ុន្តែ​បើ​មើល​ទៅ​ឈ្មោះ​កីឡាករ​ដែល​ជាប់​នោះ គឺ​មាន Key Player ​និង​ខ្សែ​ប្រយុទ្ធ​ក្មេង​ៗ​លេង​នៅ​ឈុត​ធំ​ថៃ​ច្រើន​ដែរ។ ជាក់​ស្ដែង ​Ekanit Panya, Supachai Chaided, Supachok Sarachat ​និង​ Suphanat Mueanta ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​៤​រូប​លេង​នៅ​ក្រុម​ធំ ​និង​សមត្ថភាព​មិន​ធម្មតា​ឡើយ។ ស្រប​ពេល ​Worachit Kanitsribumpen, Rattanakorn Maikami ​និង​ Anon Amornlertsak ​វិញ ​សុទ្ធ​តែ​ជា​កីឡាករ​ស្នូល​សម្រាប់​ក្រុម​ថៃ​ហើយ។

ក្រុម U22 ​ថៃ ​ស្ថិត​នៅ​ពូល B ​ជាមួយ​ក្រុម​ឥណ្ឌូណេស៊ី ឡាវ ​ព្រុយណេ ​សិង្ហបុរី ​និង​វៀតណាម៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់