• 2019-11-21 00:00:00
  • កីឡា​ផ្សេង​ៗ

ដូច​ពាក្យ​ចាស់​ពោល​ថា​«អ្នក​មាន​កុំអាល​អរ​ អ្នក​ក្រ​កុំ​អាល​ភ័យ»​ Madagascar​ លើស​ពិន្ទុ​កម្ពុជា​ ១០-០​ តែ​ចុង​ក្រោយ​ចាញ់​វិញ​

  • 2019-11-21 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដ៏​តានតឹង​ និង​រំភើប​បំផុត​មិន​ថា​កីឡា​ការិនី​ខ្លួនឯង​ទេ​ ឬ​អ្នក​ទស្សនា​នោះ​ទេ​ក្រុម​ប៉េតង់​នារី​(ទី២​)របស់​កម្ពុជា​ចាញ់​ពិន្ទុ​ដៃគូ​ ១០-០​ ទៅ​ហើយ​តែ​អាច​តស៊ូ​រហូត​ឈ្នះ​វិញ​នា​ការ​ប្រកួត​ម្សិលមិញ​នៃ​កម្មវិធី​ជើងឯក​ពិភពលោក​ប៉េតង់​យុវជន​ និង​ស្ត្រី​លើក​ទី១៧។​

ក្រុមនារីកម្ពុជាទី២

យុវតី​ សៀង​ សុរ៉ាឃីម​ តំណាង​ក្រុម​ប៉េតង់​នារី(​ទី២​)របស់​កម្ពុជា​បាន​ឲ្យ​ដឹង​ក្រោយ​ការ​ប្រកួត​ជា​មួយ​ Madagascar​ ថា​ បន្ទាប់​ពី​ភ្លាត់​ឲ្យ​ដៃគូ​នាំ​មុខ​ ១០-០​ មក​គឺ​ម្នាក់​ៗរឹតតែ​ខំប្រឹង​បន្ត​ទៀត​ដើម្បី​ស្វែង​រក​ពិន្ទុ​ខ្លះៗ​មក​វិញ។​ បើ​ទោះ​ជា​គេ​នាំ​ច្រើន​បែប​នេះ​កីឡា​ការិនី​តំណាង​ក្រុម​រូប​នេះ​បញ្ជាក់​ថា​ មិន​បាន​បាក់​ទឹក​ចិត្ត​អ្វី​នោះ​ទេ​ ពោល​នៅ​តែ​រក្សា​សាមគ្គី​ល្អ​ដដែល​ហើយ​ព្យាយាម​ប្រកួត​រហូតអាច​យក​ឈ្នះ​វិញ។​

លទ្ធផលប្រកួតទី២ក្រុមរបស់នារីកម្ពុជា

ចំណុច​សំខាន់​ដែល​ក្រុម​របស់​ខ្លួន​អាច​វ៉ៃ​បក​រហូត​ឈ្នះ​វិញ​នេះ ​គឺ​ដោយ​សារ​តែ​ស្មារតី​សាមគ្គី​ជា​ក្រុម​ល្អ​ និង​រឹងមាំ​ខណៈ​មាន​សំឡេង​អ្នក​គាំទ្រ​ស្រែក​លើក​ទឹក​ចិត្ត​ ប្រាប់​ឲ្យ​ខំប្រឹង​ប្រែង​បន្ថែម​ទៀត​នោះ​ជា​ហេតុ​រឹតតែ​មាន​កម្លាំង​ចិត្ត​ប្រកួត។​ ជ័យជម្នះ​នេះ​ជា​ដំណើរ​សំខាន់​មួយ​ជួយ​ឲ្យ​ក្រុម​អាច​ឈាន​ទៅ​រក​មេដាយ​នៅ​ប្រកួត​ក្រោយៗ​ទៀត។​

កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បន្ត​ថា​ នេះ​ជា​លើក​ទី១​ហើយ​ដែល​បាន​ជួយ​ប្រកួត​ជា​មួយ​ក្រុម​ Madagascar។​ ក្រុម​មួយ​នេះ​ជា​ក្រុម​ខ្លាំង​បំផុត​នៅ​អាហ្វ្រីក​ ខណៈ​ទីលាន​ហ្វឹកហាត់​ក៏​ជា​ឧបសគ្គ​ទើប​ធ្វើ​ឲ្យ​ការ​ប្រកួត​ខាង​លើ​នេះ​តានតឹង​រហូត​ចាញ់​ឈ្នះ​ពិន្ទុ​ ១៣-១២។​

លទ្ធផលប្រកួតទី៣ទាំងពីរក្រុមរបស់នារីកម្ពុជា

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ដ៏​តានតឹង​លទ្ធផល​ ១៣-១២​ របស់​ក្រុម​នារី​(ទី២)​កម្ពុជា​ នោះ​គឺ​ជួប​ប្រកួត​ជា​មួយ​ក្រុម​ Madagascar​ ក្នុង​ការ​ប្រកួត​ទី២​របស់​ខ្លួន​នា​រសៀល​ម្សិលមិញ​នេះ។​ ខណៈ​ការ​ប្រកួត​លើក​ទី៣​ល្ងាច​ថ្ងៃ​ដដែល​នោះ ​គឺ​ក្រុម​នារី​(ទី២)​កម្ពុជា​ឈ្នះ​ក្រុម​ Lao​ ដោយ​លទ្ធផល​ ១៣-២។​ សរុប​មក​ក្រុម​នារី​(ទី២)​របស់​កម្ពុជា​ប្រកួត​បាន​៣ប្រកួត​រួច​មក​ហើយ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី