• 2019-11-20 12:23:10
  • បាល់ទាត់

Mourinho ប្រាប់​ពី​មូលហេតុ​ដែល​លោក​មក​ដឹកនាំ​ Spurs

  • 2019-11-20 12:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់ការ​ក្លឹប​ Tottenham Hotspur ក្រោយ​ពេល​ដែល​ក្លឹប​នេះ​បញ្ចប់​តួនាទី​របស់​លោក Mauricio Pochettino។ ក្នុង​ពិធី​ចូល​កាន់​តំណែង​ លោក Mourinho បាន​និយាយ​ថា លោក​មាន​ក្ដី​រំភើប​ចំពោះ​គុណភាព​របស់​កីឡាករ​ឈុត​ធំ ក៏​ដូច​ជា​ក្លឹប​យុវជន​។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​មាន​ក្ដី​រំភើប​ណាស់ ដែល​បាន​ចូល​រួម​ជាមួយ​ក្លឹប ដែល​មាន​កេរមរតក​ដ៏​អស្ចារ្យ និង​អ្នក​គាំទ្រ​ប្រកប​ពោរពេញ​ដោយ​ភាព​មនោសញ្ចេតនា " ។

លោក​បាន​បន្ត​ថា៖ " គុណភាព​របស់​ក្រុម​កីឡាករ​ឈុត​ធំ ក៏​ដូច​ជា​ក្លឹប​ថ្នាល​យុវជន បាន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​។ ធ្វើ​ការ​ជាមួយ​ពួក​គេ ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្ញុំ​ណាស់ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Mourinho បាន​ចុះ​កុងត្រា​ដឹកនាំ​ក្លឹប Tottenham Hotspur រហូត​ដល់​ឆ្នាំ​ ២០២៣ បន្ទាប់​ពី​លោក​បាត់បង់​ការងារ​ជា​គ្រូ​បង្វឹក​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន៕

ប្រភព៖ Tottenham Hotspur

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម