• 2019-11-20 08:00:00
  • ប្រដាល់

កូយ​ ឡាយ​ ប្ដេជ្ញា​ហ្វឹកហាត់​ឲ្យ​ល្អ​ត្រៀម​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ TV5​

  • 2019-11-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ឆត្រយោង​ ៩១១​ កូយ​ ឡាយ​ ថា​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ TV5​ ទម្ងន់​៦០​គីឡូក្រាម​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​

កីឡាករ កូយ ឡាយ

សិស្ស​ប្អូន​ ឡៅ​ ចន្រ្ទា​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ជា​វគ្គ​សំខាន់​បើ​ឈ្នះ​ឈាន​ទៅ​ផ្ដាច់ព្រ័ត្រ​ ដូច្នេះ​មិន​ទាន់​ហ៊ាន​ថា​ឈ្នះ​មុន​នោះ​ទេ​ប៉ុន្តែ​សង្ឃឹម​ត្រឹម​៥០%​សិន​យ៉ាង​ណា​នឹង​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​ល្អ។​

កូយ ឡាយ(ក្រហម)

កូយ​ ឡាយ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​ការ​ហ្វឹកហាត់​ឲ្យ​ល្អ​នោះ​គឺ​ផ្ដោត​លើ​ចំណុច​សំខាន់​ដូច​ជា​ហាត់​ឲ្យ​ទៀងទាត់​ពេលវេលា​ និង​គោរព​ធ្វើ​តាម​អ្វី​ដែល​គ្រូ​ ឬ​សិស្ស​ច្បង​បាន​ដាក់​ឲ្យ​ហ្វឹកហាត់​ផ្សេងៗ។​ ចំពោះ​ចំណុច​ខ្វះខាត​វិញ​នោះ​ កូន​សិស្ស​លោក​ ហង់​ សឿន​ រូប​នេះ​បញ្ជាក់​ថា​នៅ​ជ្រាយ​ មិន​ទាន់​រឹង​ឬ​ធន់​ល្អ​ដូច​កីឡាករ​ដទៃ​ ហើយ​ស្នៀត​នៅ​ស្រាល​ផង​ដែរ​ ប៉ុន្តែ​នឹង​ពង្រឹង​ចំណុច​ទាំង​នេះ​ឲ្យ​ល្អ​ឡើង​វិញ។​

កូយ ឡាយ ពេលឈ្នះ ណាំ ម៉ូរ៉ាក់

រំលឹក​ដែរ​ថា​ កីឡាករ​ កូយ​ ឡាយ​ មក​ពី​ឆត្រយោង​ ៩១១​ បាន​ឡើង​មក​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់​ TV5​ ទម្ងន់​៦០​គីឡូក្រាម​ហើយ​ ដោយ​នឹង​ត្រូវ​ប៉ះ​ ទូច​ ដេវីត​ ក្នុង​វគ្គ​នេះ។​ ចំណែក​១គូ​ទៀត​នោះ​គឺ​ សូត្រ​ វាសនា​ នឹង​ត្រូវ​ប៉ះ​ ព្រឿង​ សុជាតិ​ ផង​ដែរ​អ្នក​ដែល​ឈ្នះ​នឹង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ចំពោះ​ការ​ប្រកួត​បើ​មិន​មាន​ការ​កែប្រែ​ទេ​នឹង​ត្រូវ​ប្រកួត​ថ្ងៃ​សៅរ៍​នេះ​ឯ​សង្វៀន​ TV5៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់