• 2019-11-20 06:57:42
  • បាល់ទាត់

ក្លឹប​បាល់ទាត់​ថ្មី​មួយ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខេត្ត​សៀមរាប​

  • 2019-11-20 06:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ថ្មី​មួយ​បាន​បង្កើត​ឡើង​នៅ​ខេត្ត​សៀមរាប ​មាន​ឈ្មោះ​ថា ​សៀមរាប យូណាយធីត ​ក្រោយ​ពី​ទទួល​បាន​ដៃ​គូ​សហការ​ពី​ខាង​ក្រៅ​ប្រទេស​។

​លោក ​លី សេងហួរ ​ស្ថាបនិក​ក្លឹប​បាន​បញ្ជាក់​ថា​ការ​បង្កើត​ក្លឹប​ថ្មី​នេះ គឺ​ទទួល​បាន​ដៃ​គូ​សហការ​២ ពី​ប្រទេស​ម៉ាឡេស៊ី។ ​ដោយ​ទី​១​ក្រុម​ bolabros គឺជាភ្នាក់ងារ​រៀបចំព្រឹត្តិការណ៍ប្រកួត​បាល់ទាត់​អន្តរ​ជាតិរ​វាង​ប្រទេស​នឹង​ប្រទេស។ ចំណែកឯ ​Kaki Jersi វិញ គឺ​ជា​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​កីឡា​ដែល​មាន​គុណភាព​ខ្ពស់​មួយ​នៅ​ប្រទេស​មាឡេស៊ី។

កិច្ចសហ​ប្រិតិបត្តិការ​នេះ​ ពិត​ជា​នឹង​ជួយ​ដល់​វិស័យ​កីឡា​ និង​វិស័យទេស​ចរណ៍​របស់​ខេត្ត​សៀមរាប​មួយ​ផ្នែកផងដែរ ​ពីព្រោះ​ Kaki Jersi​ មិន​ត្រឹ​មតែ​ចូលរូម​ឧបត្ថម្ភ​សម្លៀក​បំពាក់​និង​សម្ភារៈ​កីឡា​ដល់​ក្លិប តែ​បណ្ណោះ​ទេ​ ប៉ុន្តែ​ពួកគេ​នឹងបង្កើត​ទីផ្សារ​លក់​សម្លៀកបំពាក់​និងសម្ភារៈកីឡា​នៅក្នុងប្រទេស​កម្ពុជា​ទៀតផង។ ចំណែកឯ bolabros វិញ ​ពួកគេនឹង​អញ្ជើញក្រុមបាល់ទាត់ពីក្រៅប្រទេស​ មក​ប្រកួត​នៅ​លើ​ទីលាន​នៃកីឡដ្ឋាន KDR ក្នុង​ទឹកដី​ខេត្ត​សៀមរាប។​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ក្លឹប​ក៏​នឹង​បង្កើត​ជា​ការ​ប្រកួត​បាល់ទាត់​សម្រាប់កុមារដែល​មានអាយុក្រោម​១១ឆ្នាំ​ និង ​អាយុក្រោម​១៣ឆ្នាំ ។ ការ​ប្រកួតនេះ ​គ្រោង​នឹងធ្វើទៅ​នៅថ្ងៃអាទិត្យ ​ទី១៩ ​ខែ​មករា ​ឆ្នាំ​២០២០ ។ ការប្រកួត​នេះ​គឺ​មាន​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់