• 2019-11-20 06:42:56
  • បាល់ទាត់

Gini និង​ De Jong រួច​គ្នា​បង្កើត​សារ​ដល់​អ្នក​ពូកែ​រើស​អើង​ពូជ​សាសន៍​

  • 2019-11-20 06:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហូឡង់​បាន​យក​ឈ្នះ​ អេស្តូនី​ ៥​ទល់​នឹង​០​ក្នុង​ការ​ប្រកួត​បញ្ចប់​ពូល​ C វគ្គ​ជម្រើស​ពាន​រង្វាន់​ ទ្វីប​អឺរ៉ុប​ Euro2020។​

Wijnaldum

ក្នុង​ការ​ប្រកួត​នោះ​ Georginio Wijnaldum បាន​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​តែ​ឯង​នៅ​នាទី​ ៦, ៦៦ និង​៧៨​ រី​ឯ​២​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ​ Aké នៅ​នាទី​១៨​ និង Boadu នៅ​នាទី​៨៧។ មែនទែន​ទៅ​នោះ​គ្រាន់​ជា​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​ ត្បិត​អី​ក្រុម​លោក​ Ronald Koeman បាន​កក់​កៅអី​តាំង​ពី​ឈ្នះ​អៀរឡង់​ខាង​ជើង​មក​ម្ល៉េះ។​

​យ៉ាង​ណា​គេ​ចាប់​អារម្មណ៍​ចំពោះ​ការ​អបអរ​គ្រាប់​ទី​មួយ​របស់​ Gini Wijnaldum និង​ Frenkie de Jong ដែល​អ្នក​ទាំង​ពីរ​​បាន​ចង្អុល​ដៃ​របស់​ពួកគេ​ ក្នុង​ន័យ​បង្ហាញ​សម្បុរ​ខ្មៅ​ និង​ស ដើម្បី​ប្រឆាំង​ការ​រើស​អើង​ពូជសាសន៍​ក្នុង​ពិភព​បាល់ទាត់៕

ប្រភព៖ UEFA ប្រែសម្រួល៖ សៀនហួរ

មតិយោបល់