• 2019-11-20 03:22:01
  • កីឡា​ផ្សេង​ៗ

៣៨​ពិន្ទុ​របស់​កីឡា​ការិនី​ កែ​ ឡេង​ ឈរ​លេខ១​ បាន​ជាប់​ទៅ​ជុំ​ទី២​វិញ្ញាសា​វ៉ៃ​ស៊ីប​

  • 2019-11-20 03:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ប៉េតង់​ឆ្នើម​របស់​កម្ពុជា​ កែ​ ឡេង​ ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​នៅ​ថ្ងៃ​បើក​ឆាក​ការប្រកួត​ពាន​រង្វាន់​ប៉េតង់​ពិភពលោក​លើក​ទី១៧​ម្សិលមិញ​នេះ។​ មិន​ត្រឹម​ជួយ​ការ​ប្រកួត​ជា​ក្រុម​កម្ពុជា​ឲ្យ​ឈ្នះ​ Latvia​ នោះ​ទេ​ ១៣-៣​ នោះ​ទេ​ថែម​ទាំង​ទៅ​ប្រកួត​វិញ្ញាសា​វ៉ៃ​ស៊ីប​បាន​៣៨​ពិន្ទុ​ឈរ​លេខ១​លើ​គេ​​ទៀត​ផង។​

កីឡា​ការិនី​ កែ​ ឡេង​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ការងារ​សហព័ន្ធ​ប៉េតង់​កម្ពុជា​លើក​ឡើង​ថា​ ចំពោះ​ការ​ប្រកួត​វិញ្ញាសា​វ៉ៃ​ស៊ីប​ ឬ​វ៉ៃ​យក​ពិន្ទុ​ខាង​ផ្នែក​ស្ត្រី​ម្សិលមិញ​នេះ​គឺ​កម្ពុជា​ អ្នក​ស្រី​ កែ​ ឡេង​ ឈរ​លេខ១​ លើ​គេ​មាន​៣៨​ពិន្ទុ​ ខណៈ​លេខ២​គឺ​កីឡា​ការិនី​ Norway​ មាន​៣៧ពិន្ទុ​ លេខ៣​គឺ​កីឡា​ការិនី​ Lao​ មាន​៣៦​ពិន្ទុ​ និង​លេខ៤​គឺ​កីឡា​ការិនី​ Myanmar​ មាន​៣៤​ពិន្ទុ។​ ដូច្នេះ​អ្នក​ទាំង​៤នាក់​ពី​លេខ១-៤​ មុន​នេះ​បាន​ជាប់​វគ្គ​ជម្រុះ​ឡើង​ទៅ​ជុំ​បន្ទាប់​ហើយ។​ ខណៈ​១៩ក្រុម​ចាប់​ពី​ពិន្ទុ​៣១​ធ្លាក់​មក​ដល់​១៨​គឺ​ត្រូវ​ប្រកួត​ថ្ងៃ​នេះ​រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​៤នាក់​ខាង​លើ​បន្ត​ទៀត។​

រំលឹក​ដែរ​ថា​ អ្នក​ស្រី​ កែ​ ឡេង ​ថ្ងៃ​នេះមិន​ប្រកួត​នោះ​ទេ​ហើយ​អាច​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​បន្ត​ទៀត។​ កីឡា​ការិនី​ឆ្នើម​រូប​នេះ​គេ​ឃើញ​លេង​ពីរ​វិញ្ញាសា​ជា​ក្រុម​ និង​វិញ្ញាសា​វ៉ៃ​ស៊ីប។​ អ្នក​ស្រី​ កែ​ ឡេង​ ជា​ម្ចាស់​មេដាយ​មាស​ពិភពលោក​៣សម័យ​ជាប់​គ្នា​លើ​វិញ្ញាសា​វ៉ៃ​ស៊ីបផងដែរនាប៉ុន្មានឆ្នាំចុងក្រោយនេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់