• 2019-11-20 02:57:22
  • បាល់ទាត់

២​គ្រាប់​របស់​ Ramsey ជួយ​វែល​កក់​កៅអី​ Euro ២០២០

  • 2019-11-20 02:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​វែល​បាន​ធានា​កៅអី​ Euro សារ​ជា​ថ្មី​សម្រាប់​ឆ្នាំ​ក្រោយ​ បន្ទាប់​ពី​យក​ឈ្នះ​ ហុងគ្រី​ដោយ​លទ្ធផល​ ២​ទល់​នឹង​០។

ការ​ប្រកួត​នៅ​ពូល​ E ជុំ​ចុង​ក្រោយ​កាល​ពី​យប់​មិញ​ក្រុម​មក​ពី​ចក្រភព​អង់គ្លេស​រក​បាន​២​គ្រាប់​ដោយ​ខ្សែ​បម្រើ​ Aaron Ramsey តែ​ម្នាក់​ឯង​នៅ​នាទី​១៥​ និង​៤៧​។​ ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​វែល​ឡើង​ទៅ​​លេខ​២​ក្នុង​ពូល​បាន​កៅអី​ទៅ​ Euro ២០២០​ ជាមួយ​ក្រុម​លេខ​១​ ក្រូអាត។​

នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ វែល​ឡើង​មក​លេង​កម្មវិធី​ធំ​ គិត​ចាប់​ពី Euro លើក​មុន​មក​។​ មុន​ឆ្នាំ​២០១៦​ ​ក្រុម​រហស្សនាម​ The Dragons បាន​ខកខាន​ស្គាល់​ជាតិ​លេង​​ពាន​ធំ​​៥៨​ឆ្នាំ​បន្ទាប់​ពី​ពួកគេ​លេង​​ World Cup លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​១៩៥៨៕ ​

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់