• 2019-11-19 02:12:30
  • បាល់ទាត់

Messi ប៉េណាល់ទី​ចុង​ម៉ោង​ជួយ​អាហ្សង់ទីន​តាម​ស្មើ​ក្រុម​របស់ Suarez

  • 2019-11-19 02:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ទាត់​ប៉េណាល់ទី​នៅ​ម៉ោង​បន្ថែម​៩០​នាទី ជួយ​អាហ្សង់ទីន​តាម​ស្មើ​​អ៊ុយរុយហ្គាយ ២-២ ក្នុង​កា​ប្រកួត​មិត្តភាព​កាល​ពី​យប់​មិញ។

​លេង​ក្នុង​ទីក្រុង  Tel Aviv របស់​ប្រទេស​អ៊ីស្រាអែល ជម្រើស​ជាតិ​​​អ៊ុយរុយហ្គាយ​បាន​បើក​ការ​នាំ​មុខ​មុន​ដោយ​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Edinson Cavani មុន​ពេល​ Sergio Aguero ស៊ុត​តាម​ស្មើ​ឲ្យ​អាហ្សង់ទីន។ Luis Suarez រក​គ្រាប់​នាំ​មុខ​ជា​ថ្មី​ឲ្យ​អ៊ុយរុយហ្គាយ។

​ប៉ុន្តែ​នៅ​ម៉ោង​បន្ថែម​៩០​នាទី​ទៅ​ហើយ​អាហ្សង់ទីន​មាន​ឱកាស​​ទទួល​បាន​បាល់​ប៉េណាល់ទី សម្រេច​បាន​ដោយ​ Lionel Messi។ ចប់​ការ​ប្រកួត​ក្រុម​ខ្លាំង​នៅ​​តំបន់​អាមេរិក​ខាង​ត្បូង​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា ២-២។ មើល​តាម​ស្ថិតិ​អាហ្សង់ទីន​មាន​​ភាគរយ​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង​៦៦% និង​ឱកាស​ទាត់​ដល់​១៦​ជើង​ឯណោះ៕ ​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់