• 2019-11-18 12:49:04
  • បាល់ទាត់

មូលហេតុ​អី​បាន​អ្នក​គាំទ្រ​កូសូវ៉ូ នាំ​គ្នា​លើក​ទង់ជាតិ​អង់គ្លេស​ពេល​គោរព​ភ្លេង​ជាតិ​?

  • 2019-11-18 12:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​គោរព​ភ្លេង​ជាតិ​របស់​ក្រុម​អង់គ្លេស អ្នក​គាំទ្រ​កូសូវ៉ូ​បាន​នាំ​គ្នា​បង្វែរ​បដា​ទង់ជាតិ​របស់​ខ្លួន ទៅ​ជា​ទង់ St George (ទង់​ជាតិ​នៃ​ដែនដី​អង់គ្លេស)។ សកម្មភាព​បែប​នេះ ទទួល​បាន​ការ​កោតសរសើរ​យ៉ាង​ខ្លាំង ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម។

ប៉ុន្តែ​មូលហេតុ​អ្វី​បាន​អ្នក​គាំទ្រ​កូសូវ៉ូ​ធ្វើ​បែប​នេះ​ ទាំង​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ឯង​?

បើ​តាម​ខ្លឹមសារ​នៃ​ការ​លើក​បដា​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា៖ " នៅ​ពេល​ដែល​យើង​ (កូសូវ៉ូ) រង​ការ​ឈឺចាប់​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​រំលោភបំពាន​លើ​ស្ត្រី ពួក​អ្នក​ (អង់គ្លេស) បាន​ជួយ​ជំរុញ​ឲ្យ​យើង​មាន​ក្ដី​សង្ឃឹម​ចំពោះ​សេរីភាព " ។

ទាំង​នេះ​គឺ មាន​ឫសគល់​នៅ​អំឡុង​សង្គ្រាម​កូសូវ៉ូ ដែល​កើតឡើង​រវាង​ឆ្នាំ​ ១៩៩៨ និង​ឆ្នាំ១៩៩៩។ នៅ​ពេល​នោះ​ ពួក​ជនជាតិ​សែស្រឡាយ​អាល់បានី បាន​ធ្វើ​ការ​បះបោរ​ចេញ​ពី​ការ​គ្រប់គ្រង​នៃ​យូហ្គោស្លាវី​របស់​ពួក​ស៊ែប ក្រោយ​ពេល​ដែល​ប្លុក​កុម្មុយនិស្ត​នៃ​អឺរ៉ុប​ខាង​កើត​បាន​ដួល​រលំ។

ពួក​ស៊ែប​បាន​ធ្វើ​ការ​បង្ក្រាប​ យ៉ាង​ឃោរឃៅ​ទៅ​លើ​ក្រុម​បំបែក​រដ្ឋ ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​បង្ហាញ​ការ​ព្រួយបារម្ភ។ អង្គការ​ណាតូ បាន​ចូល​អន្តរាគមន៍​ក្នុង​រឿង​នេះ។ ក្នុង​ចំណោម​ទ័ព​របស់​អង្គការ​សម្ព័ន្ធមិត្ត​យោធា​នេះ​ទាំង​អស់​ ក៏​រួម​មាន​កងទ័ព​នៃ​ចក្រភព​អង់គ្លេស​ផង​ដែរ។

ដោយសារ​តែ​រឿង​នេះ​ហើយ ទើប​ពួក​អ្នកគាំទ្រ​កូសូវ៉ូ បាន​ធ្វើ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​កីឡាករ​អង់គ្លេស៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់