• 2019-11-18 08:15:14
  • បាល់ទាត់

ឈរ​លេខ​១​ក្នុង​ពូល ក្រុម​វៀតណាម ​បាន​រង្វាន់​២៤​ម៉ឺន​ដុល្លារ​ទៅ​ហើយ​​

  • 2019-11-18 08:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​៤​ប្រកួត​កន្លង​មក​នេះ ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ទទួល​បាន​រង្វាន់​រហូត​ដល់​២៤​ម៉ឺន​ដុល្លារ​ទៅ​ហើយ ​ពី​ការ​ឧបត្ថម្ភ​នានា ​ក្រោយ​ពី​លេង​ល្អ​នៅ​​វគ្គ​ជម្រុះ World Cup 2022 ​។

ក្រុម​ជម្រើស​ជាតិ​វៀតណាម ​បាន​យក​ឈ្នះ​លើ​ក្រុម​អារ៉ាប់រួម ​១-០ ​កាល​ពី​ប្រកួត​ទី​៤​កន្លង​ទៅ ឡើង​ទៅ​ឈរ​កំពូល​តារាង​ពូលG ​សិន​ហើយ ​ខណៈ​ដែល​ស្អែក​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម​ថៃ​ទៀត។ ​៤​ប្រកួត​កន្លង​មក ​វៀតណាម​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​និង​ស្ថាប័ន​នានា​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល​ជា​ខ្លាំង។

គិត​ត្រឹម​នេះ ​មាន​រង្វាន់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​២៤​ម៉ឺន​ដុល្លារ​ហើយ ដែល​បាន​ពី​ក្រុមហ៊ុន​នានា។ ​ប្រសិន​បើ​នៅ​ថ្ងៃ​ស្អែក ពួកគេ​អាច​យក​ឈ្នះ​លើ​ក្រុម​ថៃ​បាន​ទៀត ​នោះ​ប្រាក់​រង្វាន់​ជា​ច្រើន​ទៀត​នឹង​ធ្លាក់​ដល់​ដៃ​ក្រុម​វៀតណាម​មិន​ខាន ព្រោះ​ការ​បាន​៣​ពិន្ទុ​ពី​ក្រុម​ថៃ ​អាច​ធានា​ភាគរយ​កាន់​តែ​ច្រើន​សម្រាប់​វៀតណាម​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ដ។ ឆ្លង​៤​ប្រកួត​ក្នុង​ពូល វៀតណាម​មាន​១០​ពិន្ទុ ​ថៃ​មាន​៧​ពិន្ទុ ​អារ៉ាប់​រួម​មាន​៦​ពិន្ទុ ​ម៉ាឡេស៊ី ​មាន​៦​ពិន្ទុ ​និង​ឥណ្ឌូណេស៊ី​មាន​០​ពិន្ទុ៕

ប្រភព៖ news.zing.vn អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម