• 2019-11-18 04:48:17
  • ប្រដាល់

ប្រកួត​មិត្តភាព​អន្តរជាតិ​ ផាន់​ គ្រាន់​ ឈ្នះ​ថៃ​ដោយ​គេ​វ៉ៃ​ខុស​បច្ចេកទេស​

  • 2019-11-18 04:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ផាន់​ គ្រាន់​ ឈ្នះ​កីឡាករ​កីឡាករ​ថៃ​ដោយ​សារ​ដៃគូ​វ៉ៃ​ខុស​បច្ចេកទេស​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ទី១៧​ ខែ​វិច្ឆិកា​ ២០១៩​ លើ​សង្វៀន​ TV5។​

ផាន់ គ្រាន់(ក្រហម)

អ្នក​ប្រដាល់​ទើប​តែ​ដូរ​ក្លឹប​មក​កាន់​ក្លឹប​ម្ដុដរាជសីហ៍​ខាង​លើ​នេះ​ ទក់​សាច់​មិន​ស្ទើរ​ឡើយ​ បើ​ទោះ​ជា​ទទួល​បាន​ជ័យជម្នះ​ពី​កីឡាករ​ថៃ​ Kiet Pech Vor Soung Noeun​ យ៉ាង​ណា​ក្ដី​ ដោយ​សារ​តែ​ក្នុង​ទឹក​ទី១​កីឡាករ​កម្ពុជា​ត្រូវ​អាជ្ញាកណ្ដាល​រាប់​១ដង​ព្រោះ​ឈើ​ជើង​ស្ដាំ។​

ផាន់ គ្រាន់ អាជ្ញាកណ្ដាលរាប់ទឹក១

ការ​ប្រកួត​បន្ត​ដំណើរ​ដល់​ទឹក៣​ ផាន់​ គ្រាន់​ ត្រូវ​អាជ្ញាកណ្ដាល​រាប់​ជា​លើក​ទី២​ ដោយ​សារ​រន្ទះ​ជង្គង់​របស់​កីឡាករ​ថៃ។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បាន​ចាប់​ចាក់​ជង្គង់​ទៅ​វិញ​ទៅ​មក​ជា​មួយ​ជើង​ខ្លាំង​ថៃ​ ប៉ុន្តែ​មិន​សូវ​បាន​ផល​នោះ​ឡើយ​បែរ​ជា​ចុក​ពោះ​ខ្លួន​ឯង​ទៅ​វិញ។​ បន្ទាប់​ពី​រាប់​ដល់​៨​លើ​កីឡាករ​ ផាន់​ គ្រាន់​ រួច​មក​ Kiet Pech ​ ព្យាយាម​ចូល​ចាប់​បុក​ជង្គង់​ដើម្បី​ផ្ដាច់​ប៉ុន្តែ​ក៏​ត្រូវ​តំបន់​ហាមឃាត់​ក្រោម​ចង្កេះ​រហូត​អ្នក​ប្រដាល់​កម្ពុជា​មិន​អាច​ងើប​រួច​បន្ត​ការប្រកួត​បាន​ឡើយ ​អាជ្ញាកណ្ដាល​សម្រេច​ឲ្យ​ថៃ​ចាញ់​តែ​ម្ដង។​

ផាន់ គ្រាន់ កាលថ្ងៃសៅរ៍

រំលឹក​ដែរ​ថា​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៦​ ខែ​វិច្ឆិកា​ ២០១៩​ កន្លង​ទៅ​នេះ​ការ​ប្រកួត​ពាន​រង្វាន់​ TV5​ ទម្ងន់​៦០​គីឡូក្រាម​មិន​ប្រកួត​នោះ​ទេ​ ដោយ​ទុក​ឲ្យ​កីឡាករ​ទាំង​៤នាក់​សម្រាក​១សប្ដាហ៍​ត្រៀម​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។​ ចំណែក​គូ​មិត្តភាព​អន្តរជាតិ​វិញ​នោះ​គឺ​ ផាន់​ គ្រាន់​ ឈ្នះ​កីឡាករ​ថៃ​ដោយ​ដៃគូ​វ៉ៃ​ខុស​បច្ចេកទេសក្នុងទឹកទី៣៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម