• 2019-11-18 02:19:14
  • បាល់ទាត់

ទាត់​ចូល​ថែម​យប់​មិញ Ronaldo សន្យា​ជាមួយ​អ្នក​គាំទ្រ​រឿង​មួយ

  • 2019-11-18 02:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​សន្យា​នឹង​ប្រឹងប្រែង​បំបែក​កំណត់ត្រា​​​ជា​អ្នក​រក​គ្រាប់​​បាល់​​បាន​ច្រើន​ជាង​សម្រាប់​ជម្រើស​ជាតិ បន្ទាប់​ពី​ទាត់​ចូល​គ្រាប់​ទី​៩៩​កាល​ពី​យប់​មិញ ជួយ​ព័រទុយហ្គាល់​​ឈ្នះ​លុចហ្សំបួរ ២-០ ធានា​បាន​កៅអី​ទៅ Euro 2020។

វីរបុរស​របស់​អ៊ីរ៉ង់ លោក Ali Daei បច្ចុប្បន្ន​​ជា​អ្នក​កាន់​កំណត់ត្រា​​ជា​អ្នក​​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​​ឲ្យ​ជម្រើស​ជាតិ​មាន​១០៩​គ្រាប់។ ដូច្នេះ Ronaldo ត្រូវ​ការ​រក​១០​គ្រាប់​ទៀត​ទើប​ស្មើ​នឹង​កំណត់ត្រា​របស់ Ali។ ក្រោយ​ពី​ទាត់​បញ្ចូល​ទី​មួយ​គ្រាប់​កាល​ពី​យប់​មិញ​កីឡាករ​របស់​ក្លឹប Juventus បាន​សន្យា​ថា ត្រូវ​តែ​​បំបែក​កំណត់ត្រា​នេះ​ឲ្យ​បាន។

មួយ​គ្រាប់​ផ្សេង​ទៀត​របស់​ព័រទុយហ្គាល់​ធ្វើ​បាន​ដោយ Bruno Fernandes។ ជ័យជម្នះ​នេះ​បាន​ជួយ​ព័រទុយហ្គាល់​​ឈរ​លេខ​២​ពូល B មាន​ឱកាស​​ទៅ​លេង Euro 2020៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់