• 2019-11-18 02:17:49
  • បាល់ទាត់

Van Dijk ក្លាយ​ជា​កីឡាករ​ Liverpool ទី​៥​ដែល​ដក​ខ្លួន​ចេញ​ពី​ជម្រើស​ជាតិ

  • 2019-11-18 02:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Virgil van Dijk បាន​សុំ​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ហូឡង់​សម្រាប់​ការ​ប្រកួត​ថ្ងៃ​ចុង​ក្រោយ​ទល់​នឹង​អេស្តូនី​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។

ខ្សែ​ការពារ​និង​ជា​ប្រធាន​ក្រុម​វ័យ​២៨​ឆ្នាំ​បាន​រួម​ចំណែក​ជួយ​ក្រុម​រហស្សនាម​ថា​ ពណ៌​ទឹកក្រូច​កក់​កៅអី​ Euro2020 រួច​ទៅ​ហើយ​ក្រោយ​ស្មើ​គ្នា​ ០-០ ជាមួយ​អៀរឡង់​ខាង​ជើង​កាល​ពី​ចុង​សប្ដាហ៍​។ មូលហេតុ​ដែល​ Van Dijk សុំ​ដក​ខ្លួន​គឺ​មិន​ត្រូវ​បាន​ទម្លាយ​នោះ​ទេ​ គ្រាន់​តែ​រូប​គេ​បញ្ជាក់​ថា​ មាន​បញ្ហា​ផ្ទាល់​ខ្លួន។​

ជយលាភី​កីឡាករ​ឆ្នើម​ទ្វីប​អឺរ៉ុប​​ក្លាយ​ជា​កីឡាករ​ Liverpool ទី​៥​ដែល​ដក​ខ្លួន​ចេញ​ពី​ជម្រើស​ជាតិ​បន្ទាប់​ពី Mo Salah, Robertson, Elliot, Dejan Lovren និង​ Xherdan Shaqiri បន្ទាប់​ពី​ពួកគេ​សុទ្ធ​តែ​មាន​របួស៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ សៀនហួរ

មតិយោបល់