• 2019-11-18 01:52:47
  • បាល់ទាត់

Ronaldo ​ជួយ​ក្រុម​ព័រទុយហ្គាល់ ​បាន​ឡើង Euro ​ជុំ​ផ្ដាច់ព្រ័ត្រ​ហើយ​

  • 2019-11-18 01:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​យក​ឈ្នះ​លើ​ក្រុម​លុចហ្សំបួរ ២-០ ​កក់​កៅអី​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​បាន​ហើយ​។

ស្ថិត​នៅ​ក្នុង​ពូល​ B ​ក្រុម​ព័រទុយហ្គាល់​ស្ថិត​នៅ​លេខ​២​ក្នុង​តារាង ​ដោយ​ត្រូវ​រង់ចាំ​ដល់​ប្រកួត​នៅ​យប់មិញ​នេះ ទើប​ពួកគេ​អាច​កក់​កៅអី​បាន។ ​ប៉ះ​ក្រុម​ខ្សោយ​លុចហ្សំបួរ ​ក្រុម​ព័រទុយហ្គាល់​ដូចជា​មិន​ពិបាក​ខ្លាំង​ទេ ដោយ​ត្រឹម​នាទី​៣៩ ​ខ្សែ​បម្រើ Bruno Fernandes ​រក​បាន​១​គ្រាប់​នាំ​មុខ​ទៅ​ហើយ ​មុន​ពេល Ronaldo ​ថែម​បាន​គ្រាប់​ទី​២​ទៀត ​នៅ​នាទី​៨៦។ ​ចប់​ការ​ប្រកួត ព័រទុយហ្គាល់ ​ឈ្នះ ២-០ ​ឡើង​ទៅ​ជុំ​បន្ដ។

១​គ្រាប់​របស់ Ronaldo ​នៅ​យប់មិញ​នេះ​ដែរ ​គឺ​ជា​គ្រាប់​បាល់​ទី​៩៩​ហើយ ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់