- 2019-11-14 07:21:55
- កីឡាផ្សេងៗ
អនុប្រធានសហព័ន្ធល្បុក្កតោ ការចេញទៅហាត់មុននៅហ្វីលីពីនផ្ដល់ប្រយោជន៍ច្រើនដល់កីឡាករ
- 2019-11-14 07:21:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុប្រធានសហព័ន្ធល្បុក្កតោ ការចេញទៅហាត់មុននៅហ្វីលីពីនផ្ដល់ប្រយោជន៍ច្រើនដល់កីឡាករ
ចន្លោះមិនឃើញ
អនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ថាការចេញទៅហ្វឹកហាត់របស់ក្រុមអត្តពលិកខ្លួនមុនស៊ីហ្គេម លើកទី៣០ ចាប់ផ្ដើមនេះគឺជាការល្អ និងមានប្រយោជន៍ច្រើន។
ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាខាងលើនេះបានឲ្យដឹងថា ដោយមានការសហការគ្នាល្អ និងយោគយល់គ្នា ទើបខាងម្ចាស់ផ្ទះហ្វីលីពីនជួយក្រុមអត្តពលិកកម្ពុជាឲ្យបានហ្វឹកហាត់នៅទីនោះរហូតដល់ពេលប្រកួតស៊ីហ្គេមតែម្ដង។
ការចេញទៅហ្វឹកហាត់នេះ វាមានសារសំខាន់ខ្លាំងណាស់ និងជាការផ្ដល់ឱកាសល្អមួយកម្រិតទៀតដល់កីឡាករ កីឡាការិនីកម្ពុជាដែលត្រូវប្រកួតពេលស៊ីហ្គេម ចុងខែវិច្ឆិកា ២០១៩នេះ។ ព្រោះបានទៅបន្សាំងបរិយាកាសទីនោះ បន្សាំងម្ហូប បន្សាំងការរស់នៅ និងភាសាខ្លះៗផងដែរ។ ចំណុចល្អទាំងអស់នេះហើយ ដែលជាការចំណេញក្នុងការទៅឯហ្វីលីពីនមុន។
ឯកឧត្ដម ក៏សូមឲ្យកីឡាករ កីឡាការិនីទាំងអស់ខំប្រឹងប្រែងហ្វឹកហាត់ និងថែរក្សាសុខភាពទាំងផ្លូវកាយ ផ្លូវចិត្តឲ្យបានល្អ ដើម្បីត្រៀមខ្លួនប្រកួតរកជ័យជម្នះជូនប្រទេសជាតិ នាស៊ីហ្គេម ២០១៩នេះ។
បញ្ជាក់ដែរថា ក្រុមកីឡាករ កីឡាការិនីល្បុក្កតោកម្ពុជាចំនួន១៤នាក់ បានចាកចេញពីកម្ពុជាទៅហ្វីលីពីន តាំងពីថ្ងៃសៅរ៍ ទី៩ វិច្ឆិកា ២០១៩ មកម្ល៉េះ។ ការហ្វឹកហាត់របស់ក្រុមកីឡាមួយនេះនឹងធ្វើរហូតដល់ថ្ងៃប្រកួតស៊ីហ្គេមតែម្ដងទើបវិលត្រឡប់មកកម្ពុជាវិញ៕