• 2019-11-14 02:53:25
  • បាល់ទាត់

តារាង​ Premier League ពី​លេខ​៥​ ដល់​១៦​ ខុស​គ្នា​ត្រឹម​៤​ពិន្ទុ​ប៉ុណ្ណោះ​

  • 2019-11-14 02:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​កំពូល​ Premier League មាន​គម្លាត​ពិន្ទុ​គ្នា​ខ្លាំង​មែន​ទែន​បើ​ទោះ​ជា​ការ​ប្រកួត​ទើប​តែ​លេង​បាន​១២​សប្ដាហ៍​ក៏​ដោយ​ពោល​គឺ​នៅ​សល់​២៦​សប្ដាហ៍​ទៀត។

លេខ​១​ Liverpool ដាច់​លេខ​២​ Leicester City រហូត​៨​ពិន្ទុ​ ប៉ុន្តែ​ពី​លេខ​២ ដល់​លេខ​ ​៤​ ខុស​ត្រូវ​គ្នា​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​។​ ដោយ​ឡែក​ពី​លេខ​៤​ទៅ​លេខ​៥​ ខុស​គ្នា​ឆ្ងាយ​គួរ​សម​គឺ​ចំនួន​៨​ពិន្ទុ។​ Shieffiend United ​លេខ​៥​ ដល់​លេខ​១៦ West Ham ​វិញ​មាន​គម្លាត​ពិន្ទុ​តែ​៤​ពិន្ទុ​ ដូច្នេះ​ទើប​ក្រុម​នីមួយ​មាន​ការ​ប្រែប្រួល​ចំណាត់​ថ្នាក់​ខ្លាំង​រាល់​ឈ្នះ​ម្ដង​ៗ។​

ពី​លេខ​១៧​ Aston Villa ទៅ​បាត​តារាង​ Norwich City មាន​គម្លាត​៤​ពិន្ទុ​ដូច្នេះ​​នៅ​ប្រទាញប្រទង់​គ្នា​នៅ​ឡើយ​មិន​ទាន់​មាន​ក្រុម​ណា​សុវត្ថិភាព​នោះ​ទេ។ Premier League ក៏​ដូចជា​ក្របខ័ណ្ឌ​ដទៃ​នឹង​សម្រាក​១​សប្ដាហ៍​ដោយសារ​កីឡាករ​ជាប់​កាតព្វកិច្ច​នៅ​ជម្រើស​ជាតិ៕

ប្រភព៖ Premier League អត្ថបទ៖ សៀនហួរ

មតិយោបល់