- 2019-11-12 11:27:03
- បាល់ទាត់
ក្នុងលីគអឺរ៉ុបធំៗ មានតែក្លឹប ២ ប៉ុណ្ណោះមិនទាន់ស្គាល់ពាក្យចាញ់ គិតមកទល់ពេលនេះ
- 2019-11-12 11:27:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងលីគអឺរ៉ុបធំៗ មានតែក្លឹប ២ ប៉ុណ្ណោះមិនទាន់ស្គាល់ពាក្យចាញ់ គិតមកទល់ពេលនេះ
ចន្លោះមិនឃើញ
រាប់ចាប់ពីរដូវកាលថ្មីបានចាប់ផ្ដើមមក ក្នុងចំណោមលីគអឺរ៉ុបធំៗទាំង ៥ មានតែក្លឹបចំនួន ២ ប៉ុណ្ណោះ ដែលមិនទាន់ស្គាល់ពាក្យចាញ់។
ក្លឹបទាំងពីរនោះ គឺក្លឹប Juventus និងក្លឹប Liverpool។ ក្រោយលេង ១២ ប្រកួតក្នុងរដូវកាលនេះ ក្លឹបសេះបង្កង់ Juventus បានឈ្នះ ១០ ដង និងស្មើ ២ លើក ហើយកំពុងឈរកំពូលតារាងនៅក្នុងលីគអ៊ីតាលី Serie A។
ចំណែក Liverpool វិញ ក្នុងចំនួនប្រកួតដូចគ្នា ហង្សក្រហមយកឈ្នះចំនួន ១១ លើក ហើយស្មើ ១ លើក។
នៅថ្ងៃទី ២៣ វិច្ឆិកា ខាងមុខ Juventus ត្រូវប្រកួតលីគក្រៅដី ជាមួយ Atlanta ដែលកំពុងឈរលេខ ៥ ក្នុងតារាងលីគកំពូលអ៊ីតាលី ខណៈហង្សក្រហម នឹងត្រូវទៅសួរសុខទុក្ខ Crystal Palace ដែលកំពុងស្ថិតនៅតំណែងលេខ ១២ ក្នុងតារាង Premier League៕