- 2019-11-07 03:00:55
- បាល់ទាត់
ទីបំផុត Son ធ្វើចិត្តបានចេញមុខនិយាយរឿងប៉ះទង្គិចជាមួយ Gomes ហើយ
- 2019-11-07 03:00:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Son ធ្វើចិត្តបានចេញមុខនិយាយរឿងប៉ះទង្គិចជាមួយ Gomes ហើយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-min បាននិយាយថា គេពិតជាសុំទោសសម្រាប់ការប៉ះទង្គិចជាមួយលើ Andre Gomes របួសមានរបួសបាក់កជើងស្ដាំ។
Gomes បានធ្វើការវះកាត់កាលពីថ្ងៃច័ន្ទ ដោយទទួលបានជោគជ័យនិងចេញពីមន្ទីរពេទ្យហើយ។ Son ត្រូវបានបណ្ដេញចេញពីទីលាន ក្រោយបង្កកំហុសលើ Gomes។ ប៉ុន្តែដោយមានការតវ៉ា សហព័ន្ធបាល់ទាត់អង់គ្លេសបានសម្រេចដកកាតក្រហមចេញពី Son វិញ។
បន្ទាប់ពីទាត់ចូលពីរគ្រាប់ជួយ Spurs ឈ្នះ Red Star Belgrade ៤-០ កីឡាករសញ្ជាតិកូរ៉េខាងត្បូងបាននិយាយទាក់ទងការប៉ះទង្គិចជាមួយ Gomes ថា៖ "ខ្ញុំពិតជាសំណាងដែលមានការគាំទ្រពី Fan និងមិត្តរួមក្រុម។ ខ្ញុំអាចនិយាយបានថា ខ្ញុំពិតជាសុំទោសសម្រាប់ហេតុការណ៍និងស្ថានភាពកាលពីថ្ងៃមុន។ ប៉ុន្តែខ្ញុំត្រូវតែផ្ដោតដើម្បីក្រុមនិងបន្តទៅមុខ"៕