• 2019-11-06 07:13:31
  • បាល់ទាត់

រឿង​បន្ត Son ឈ្នះ​ក្ដី​​ចំពោះ​កាត​ក្រហម ពេល​ធ្វើ​ឲ្យ Gomes បាក់​ជើង

  • 2019-11-06 07:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាត​ក្រហម​របស់​កីឡាករ Son Heung-min ខ្សែ​ប្រយុទ្ធ​ក្រុម Spurs បន្ទាប់​ពី​​បង្ក​កំហុស​ធ្វើ​ឲ្យ Andre Gomes របួស​បាក់​ក​ជើង​ត្រូវ​បាន​តវ៉ា​សើរើ​ឡើង​វិញ។

ក្រុម​ឯករាជ្យ​មួយ​បាន​បដិសេធ​ការ​សម្រេចចិត្ត​ដែល​​ធ្វើ​ឡើង​ដោយ​លោក​អាជ្ញាកណ្ដាល Martin Atkinson។ ក្រោយ Son បាន​បង្ក​កំហុស​ គេ​បាន​ឃើញ​លោក Martin Atkinson បំណង​​​ចង់​ផ្ដល់​កាត​លឿង ប៉ុន្តែ​ដោយ​ឃើញ Gomes មាន​របួស​ខ្លាំង​លោក​ក៏​ប្ដូរ​ចិត្ត​ឲ្យ​កាត​ក្រហម​វិញ។

យ៉ាងណា​បើ​តាម​សហព័ន្ធ​បាល់ទាត់​របស់​អង់គ្លេស​ហៅ​កាត FA បាន​ចេញ​សេចក្ដី​ប្រកាស​​ម្សិល​មិញ​ថា ពួក​គេ​​បាន​សម្រេច​ចិត្ត​ដក​កាត​ក្រហម​របស់ Son ចេញ​វិញ។ ដូច្នេះ​កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​នឹង​អាច​លេង​ប្រកួត​ក្នុង​លីគ​បាន​ធម្មតា មិនមាន​ជាប់​បម្រាម​អ្វី​ទេ។

Spurs សប្ដាហ៍​នេះ​ត្រូវ​ជួប Seff Utd។ ភ្ជាប់​ជាមួយ​រឿង​នេះ Andre Gomes បាន​ចេញ​ពី​មន្ទីរពេទ្យ​ហើយ ក្រោយ​ធ្វើ​ការ​វះ​កាត់​កជើង​ស្ដាំ​ជោគជ័យ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់