• 2019-11-05 14:41:10
  • បាល់ទាត់

Aguero យល់​ថា​ ក្នុង​លីគ​អង់គ្លេស មាន​តែ​ក្លឹប​មួយ​នេះ​ទេ ដែល​អាច​បង្អាក់ Man City បាន

  • 2019-11-05 14:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Sergio Aguero យល់​ថា​មាន​តែ​ក្លឹប Liverpool ទេ ដែល​អាច​បង្អាក់​ដំណើរ​ Manchester City បាន។

កីឡាករ​អាហ្សង់ទីន បាន​និយាយ​ប្រាប់​សារព័ត៌មាន France Football អំពី​ស្ថានភាព​របស់​ក្លឹប​ប្រកួត​ប្រជែង​ជាមួយ Manchester City។ Aguero យល់​ថា ប៉ុន្មាន​ឆ្នាំ​ដែល​ខ្លួន​មក​លេង​នៅ​អង់គ្លេស Manchester City បាន​ប្រជែង​ពាន​ Premier League ជាមួយ​ក្លឹប​ធំៗ​ដូច​ជា​ Manchester United និង Chelsea ជា​ដើម។

ទោះ​ជា​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​បញ្ជាក់​ថា ក្លឹប Liverpool តែង​តែ​ជា​គូ​ប្រជែង​ស្វិតស្វាញ​មួយ​ សម្រាប់​ក្លឹប​យក្ស​មេឃ​ខៀវ។ Sergio Aguero បាន​លើក​ឡើង​ទៀត​ថា រយៈ​ពេល ៤​រដូវ​កាល​ចុង​ក្រោយ ក្លឹប​ហង្ស​ក្រហម​បាន​ឡើង​ទម្រង់​លេង​យ៉ាង​ខ្លាំង ហើយ​បាន​ក្លាយ​ជា​ក្លឹប​ប្រជែង​ពាន​ជាមួយ Manchester City។

កីឡាករ​អាហ្សង់ទីន​ថា៖ "Liverpool គឺ​ជា​ក្លឹប​តែ​មួយ​គត់ ដែល​អាច​បង្អាក់​ពួក​យើង​បាន។​ ពួក​គេ​បាន​ព្យាយាម​ប្រឹងប្រែង​ដណ្ដើម​ពាន​លីគ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ រដូវ​កាល​មុន​ពួក​គេ​ធ្វើ​មិន​បាន​សម្រេច ដូច្នេះ​ពួក​គេ​មាន​ការ​ផ្ដោត​អារម្មណ៍​ខ្ពស់​ណាស់​សម្រាប់​ប្រជែង​ដណ្ដើម​ពាន​លីគ​រដូវ​កាល​នេះ"។

Liverpool នឹង​បើក​ទ្វារ​ស្វាគមន៍ Manchester City ក្នុង​ប្រកួត Premier League នា​ចុង​សប្ដាហ៍​នេះ។ ក្លឹប​ហង្ស​ក្រហម​កំពុង​ឈរ​លេខ ១ ក្នុង​តារាង​លីគ​ ដោយ​នាំ​មុខ​ក្លឹប​យក្ស​មេឃ​ខៀវ​ចំនួន ៦ ពិន្ទុ៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់