• 2019-11-05 02:50:29
  • បាល់ទាត់

មក​ដឹង​ពី​ស្ថានភាព​របួស Gomes ក្រោយ​បាក់​កជើងស្រែកឭ​ពេញ​តារាង

  • 2019-11-05 02:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andre Gomes បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ហើយ​​​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​​ទទួល​រង​របួស​​បាក់​កជើង​ស្ដាំ ប៉ុន្តែ​ក្លឹប​មិន​ទាន់​បញ្ជាក់​ពី​ពេលវេលា​ត្រលប់​មក​កាន់​ទីលាន​របស់​គេ​វិញ​ទេ។

ខ្សែ​បម្រើ​របស់​​ក្លឹប Everton បាន​របួស​បាក់​កជើង​ក្នុង​នាទី​៧៨ ​ពេល​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ​កូរ៉េខាងត្បូង Son Heung-min អំឡុង​ពេល​ការ​ប្រកួត​ជាមួយ Spurs។ គេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ពី​កីឡដ្ឋាន Goodison Park។

​Everton ក៏​បាន​ចេញ​​សេចក្ដីប្រកាស​អរគុណ​អ្នក​គាំទ្រ​​និង​សមាជិក​គ្រួសារ​បាល់ទាត់​ទាំង​អស់​ដែល​បាន​ផ្ញើ​សារ​គាំទ្រ​ដល់ Andre Gomes កាល​ពី​ម្សិលមិញ។ បញ្ហា​របួស​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​ពេល​នេះ​មិន​ប៉ះពាល់​ដល់​ស្ថានភាព​ក្រុម​ទេ ប៉ុន្តែ​អ្វី​ដែល​ Everton ចង់​គឺ​ឃើញ Gomes អាច​ប្រកប​អាជីព​បាន​ធម្មតា​វិញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់