• 2019-11-05 02:29:35
  • បាល់ទាត់

រឿង​ថ្មី Real គ្រោង​​រៀប​កញ្ចប់​លុយ​៧០​លាន​ផោន​បូក​ Bale ដើម្បី​ទិញ Sterling

  • 2019-11-05 02:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid កំពុង​រៀបចំ​​គម្រោង​ទិញ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Manchester City កីឡាករ Raheem Sterling ដោយ​ហ៊ាន​​ដាក់​សំណើ​៧០​លាន​ផោន បូក​ថែម Gareth Bale ម្នាក់​ទៀត។

យោង​តាម​ប្រភព Sky Sports ឲ្យ​ដឹង​ថា អ្នក​តំណាង​របស់ Madrid នឹង​ធ្វើ​ដំណើរ​ទៅ​មើល​ទម្រង់​លេង​របស់ Sterling ពេល​លេង​ឲ្យ​ជម្រើសជាតិ​អង់គ្លេស​នៅ​ខែ​ក្រោយ ទល់​នឹង​ម៉ុងតេណេក្រូ​និង​កូសូវ៉ូ មុន​ពេល​​សម្រេច​ចិត្ត​ចុងក្រោយ​ក្នុង​ការ​ដាក់​សំណើ​ទៅ​កាន់ City។

កន្លង​ទៅ​អ្នក​តំណាង​របស់ Sterling ធ្លាប់​បាន​​ជួប​ជាមួយ​​នាយក​ចាត់​ការ​ទូទៅ​របស់​ Real លោក Jose Angel Sanchez កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ប៉ុន្តែ​បរាជ័យ​ក្នុង​ការ​នាំ​យក​កីឡាករ​អង់គ្លេស​រូប​នេះ​មក​កាន់ Bernabeu។

សេចក្ដីរាយការណ៍​កាល​ពី​ម្សិលមិញ Bale ចង់​បញ្ចប់​ពេលវេលា​របស់​ខ្លួន​នៅ La Liga។ លោក Perez ជឿជាក់​ថា សំណើ​ខាង​លើ​អាច​នឹង​ទាក់​ចិត្ត City លក់​កីឡាករ​របស់​ពួក​គេ៕ ​​​​

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់