• 2019-11-05 01:45:14
  • បាល់ទាត់

Spurs ប្ដឹង​តវ៉ា​នឹង​កាត​ក្រហម​ដែល​​អាជ្ញាកណ្ដាល​ផ្ដល់​ឲ្យ​ Son Heung-min

  • 2019-11-05 01:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បាន​ចាប់​ផ្ដើម​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​កាត​ក្រហម​របស់ Son Heung-min ដែល​ធ្វើ​ឲ្យ​ Andre Gomes រង​របួស​ស្មង​ជើង​ធ្ងន់ធ្ងរ។​​​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​សម្រក់​ទឹក​ភ្នែក​ក្រោយ​ឈូស​យក​បាល់​ដោយ​អចេតនា​បង្ក​​របួស​លើ​ Gomes​ ក្នុង​ការ​ប្រកួត​ Premier League នៅ​ Goodison Park។​ ​បើ​តាម​ Everton កីឡាករ​ Gomes ពេល​នេះ​បាន​ទទួល​ការ​វះកាត់​ជោគជ័យ​ហើយ។​​​

តាម​ច្បាប់​កាត​ក្រហម​របស់​ Son អាច​ធ្វើ​ឲ្យ​រូប​គេ​អវត្តមាន​ ៣​ប្រកួត​ តែ​យ៉ាង​ណា​ Mauricio Pochettino បាន​និយាយ​ថា​កីឡាករ​របស់​លោក​គឺ​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ Gomes រង​របួស​នោះ​ទេ ហើយ​ VAR គឺ​តែ​ប្រើ​ដើម្បី​ពិន័យ​មើល​ការ​បណ្ដេញ​ចេញ​របស់​អាជ្ញាកណ្ដាល​ ​ Martin Atkinson៕

ប្រភព៖ Goal ប្រែសម្រួល៖ សៀនហួរ

មតិយោបល់