• 2019-11-05 01:42:08
  • បាល់ទាត់

​គ្រូ​កោះ​ម៉ារីណា ​ថា​កម្ពុជា ​លេង​ល្អ សក្ដិសម​ឡើង​វគ្គ​បន្ដ​

  • 2019-11-05 01:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ Michiteru Mita ​គ្រូ​បង្វឹក​ក្រុម​កោះ​ម៉ារីណា ​បាន​បញ្ជាក់​ថា​កម្ពុជា​ពិត​ជា​លេង​ល្អ ​ហើយ​ពួកគេ​សក្ដិសម​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ដ​។

កម្ពុជា ​បាន​លត់​ក្រុម​កោះ​ម៉ារីណា ​មិន​ប្រណី​ជើង​ឡើយ ​ដោយ​ឈ្នះ​ក្នុង​លទ្ធផល​ដល់​ទៅ ៩-​០​ឯ​ណោះ។ ​ការ​ធ្វើ​បាន​យ៉ាង​ល្អ ​ឈ្នះ​ធំ​ធេង​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Mita ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​កោះ​ម៉ារីណា ​បង្ហាញ​ចំណាប់​អារម្មណ៍​ក្រោយ​ចប់​ការ​ប្រកួត​ថា​កម្ពុជា​សក្ដិសម​ណាស់ ក្នុង​ការ​បាន​ឡើង​ទៅ​វគ្គ​បន្ដ ព្រោះ​ពួកគេ​លេង​ល្អ។

លោក ​ក៏​សប្បាយ​ចិត្ត​ចំពោះ​កូន​ក្រុម​ខ្លួន​ឯង​ដែរ បើ​ទោះ​ជា​ចាញ់​ច្រើន​គ្រាប់​ក៏​ដោយ។ ​ដូច​ដែល​បាន​និយាយ​មុន​ការ​ប្រកួត​ដែរ ​នេះ​ជា​បទ​ពិសោធ​ល្អ​សម្រាប់​ក្រុម​ម៉ារីណា ​ស្រប​ពេល​កីឡាករ​ទាំង​អស់​ក៏​ខំ​ប្រឹងប្រែង​លេង​ខ្លាំង៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់