• 2019-11-04 14:54:42
  • បាល់ទាត់

ឈ្នះ​៩-០ ​មែន តែ​គ្រូ​កម្ពុជា​ដាក់​១​មាត់​​ចំ​ៗ ​មុន​ប៉ះ​ថៃ ​កុំ​ទាន់​អាល​អ​រ

  • 2019-11-04 14:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា​​បាន​យក​ឈ្នះ​លើ​ក្រុម​កោះ​ម៉ារីណា ​៩-០ ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ AFC U19 Championship ​។

លទ្ធផល​ឈ្នះ​យ៉ាង​ធំធេង​នេះ ​មិន​ទាន់​ធ្វើ​ឱ្យ​លោក Koji Gyotoku ​សប្បាយ​ចិត្ត​ខ្លាំង​នោះ​ទេ ត្បិត​អី​លោក​បាន​មើល​ឃើញ​ចំណុច​១​ក្រៅ​ពី​សប្បាយ​ចិត្ត​លើ​លទ្ធផល។ ​គ្រូ​ជប៉ុន​ម្នាក់​នេះ បាន​និយាយ​ថា​កូណ​ក្រុម​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ ជាមួយ​បច្ចេកទេស​លេង។ ពួកគេ​ត្រូវ​ត្រៀម​ខ្លួន​បន្ថែម​ទៀត​សម្រាប់​ការ​ប្រកួត​បន្ទាប់​ជាមួយ​ថៃ។

លោក​ថា​ការ​ប្រកួត​នៅ​ពាន AFF ​ក្នុង​ប្រទេស​វៀតណាម ​កម្ពុជា​បាន​យក​ឈ្នះ​ថៃ​មែន ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ខាង​មុខ ​ក្រុម​មិន​អាច​រំពឹង​ខ្ពស់​ទេ ព្រោះ​តាម​ដែល​មើល​ឃើញ​ប្រកួត​ជាមួយ​ក្រុម​ព្រុយណេ ​គឺ​ថៃ​មាន​ទម្រង់​លេង​ល្អ​ជាង​មុន​ឆ្ងាយ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់