• 2019-11-04 13:40:31
  • បាល់ទាត់

អស្ចារ្យ! កុមារពេជ្រ សៀង ចន្ធា ដូរចូលភ្លាម ស៊ុត ៣គ្រាប់​ភ្លែត ជួយ U19 កម្ពុជា ឈ្នះ ៩-០

  • 2019-11-04 13:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុក្រោម ១៩ឆ្នាំ (U-19) បាន​បំបាក់​ក្រុម​បាល់ទាត់​ U-19 Northern Mariana Islands ដោយ​លទ្ធផល ៩-០ ក្នុងពូល G នៃ​វគ្គជម្រុះពាន​រង្វាន់ AFC U-19 Championship ឆ្នាំ២០២០ នា​រាត្រី​ថ្ងៃទី០៤ ខែវិច្ឆិកានេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។

ក្រុម U-19 កម្ពុជា អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី

៩គ្រាប់​របស់​ក្រុម U-19 កម្ពុជា រក​បាន​ដោយ​ សៀង ចន្ធា (៣គ្រាប់), លឹម ពិសុទ្ធ (២គ្រាប់), ធីលៀង (២គ្រាប់), លី ម៉ាអ៊ែល (១គ្រាប់) និង វុទ្ធ តុលា (១គ្រាប់)។

នេះជាជ័យជម្នះ​លើក​ដំបូង ក្នុង​ ២ប្រកួត​​របស់​ U-19 កម្ពុជា ពោល​គឺ​បន្ទាប់ពីប្រកួត​បើក​ឆាក ចាញ់​ក្រុម U-19 ម៉ាឡេស៊ី ៤-៥។ ប្រកួត​បន្ទាប់ ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា នឹង​ប៉ះ​ក្រុម​ U-19 ថៃ នាថ្ងៃទី៨ ខែវិច្ឆិកា។ ចំណែកកោះ Northern Mariana បាន​បរាជ័យ ២ប្រកួត​ជាប់គ្នា បន្ទាប់ពីចាញ់ប្រ៊ុយណេ ៣-៤ កាលពីប្រកួតដំបូង។

វីដេអូហាយឡាយ៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់
អត្ថបទពេញនិយម