• 2019-11-04 02:31:26
  • បាល់ទាត់

​ល្ងាច​នេះ ​កម្ពុជា​ដាច់​ខាត ត្រូវ​យក​៣​ពិន្ទុ​ពី​ក្រុម​កោះ​ម៉ារីណា​

  • 2019-11-04 02:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ល្ងាច​ម៉ោង​៦:៣០​នាទី​នេះ ​ក្រុម​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ក្រុម​យុវជន​របស់​កោះ​ម៉ារីណា ​នា​ការ​ប្រកួត​ពាន​រង្វាន់​ AFC U-19 Championship 2020 Qualifiers, ពូល G។

កម្ពុជា ទើប​តែ​ចាញ់​ក្រុម​ម៉ាឡេស៊ី ​៥-៤ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​កន្លង​ទៅ។ ដូច្នេះ​នៅ​ល្ងាច​នេះ ​ពួកគេ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ទើប​មាន​ឱកាស​អ៊ុត​មើល​ឡើង​ទៅ​វគ្គ​បន្ដ​ទៀត​បាន។ ​ដោយ​ឡែក​សម្រាប់​ក្រុម​កោះ​ម៉ារីណា ​វិញ ពួកគេ​ក៏​បរាជ័យ​ដូច​គ្នា​ក្នុង​ការ​ប្រកួត​ទី​១ ​ដោយ​ចាញ់​ក្រុម​ព្រុយណេ​ ៤-៣ ​។

លោក Michiteru Nita ​គ្រូ​បង្វឹក​ក្រុម U19 ​របស់​កោះ​ម៉ារីណា ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “ពួកយើង​នឹង​ប្រឹង​ប្រែង ​យើង​ចង់​បាន​បទ​ពិសោធ​សម្រាប់​ការ​អភិវឌ្ឍ​បាល់ទាត់​របស់​យើង។ និយាយ​ដោយ​ស្មោះ ​យើង​ដឹង​ថា​មិន​ងាយ​ទេ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ទាប់ ប៉ុន្តែ​យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព”៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់