• 2019-11-04 02:29:44
  • បាល់ទាត់

ស្ដែង Son ​សម្រក់​ទឹក​ភ្នែក​ ព្រោះ​បង្ក​កំហុស​ធំ​​ឈូស​​ Gomes បាក់​ក​ជើង​​ត្រូវ​​វះ​កាត់

  • 2019-11-04 02:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​​ក្លឹប Everton កីឡាករ Andre Gomes នឹង​ត្រូវ​ធ្វើ​ការ​វះ​កាត់​នៅ​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់​ពី​របួស​បាក់​កជើង​អំឡុង​ពេល​ការ​ប្រកួត​ Premier League ទល់​នឹង Spurs លទ្ធផល​ស្មើ​គ្នា ១-១។

បង្ហាញ​របួស​ធ្ងន់​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ បង្ក​ឡើង​ដោយ​ការ​ឈូស​ពី​ក្រោយ​របស់​កីឡាករ​កូរ៉េ​ខាង​ត្បូង Son Heung-min ​នាទី​៧៩។ កំហុស​នេះ Son ត្រូវ​បាន​អាជ្ញាធរកណ្ដាល​ផ្ដល់​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន​ភ្លាមៗ។

ចំពោះ Andre Gomes ក៏​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដូច​គ្នា​ដើម្បី​ធ្វើ​ការ​ព្យាបាល។ Son បាន​សម្រក់​ទឹក​ភ្នែក​យំ​សោកស្ដាយ​ចំពោះ​កំហុស​​ដ៏​ធំ​មួយ​នេះ។ លទ្ធផល​ស្មើ​គ្នា​នេះ Spurs ឡើង​មក​លេខ​១១ ខណៈ Eveton នៅ​លេខ​១៧​ជិត​តំបន់​គេ​កាត់​ចោល៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់