• 2019-11-02 14:00:58
  • បាល់ទាត់

គ្រូ U19 ​កម្ពុជា និយាយ​យ៉ាង​ណា ​ក្រោយ​ចាញ់​ម៉ាឡេស៊ី​ដែល​មាន​គ្នា​៩​នាក់​

  • 2019-11-02 14:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​អាយុ​ក្រោម​១៩​ឆ្នាំ​របស់​កម្ពុជា ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ម៉ាឡេស៊ី ​៥-៤ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ AFC U-19 Championship 2020 Qualifiers ​ពូល G។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​នៅ​តង់​ទី​១​ក្រុម​ម៉ាឡេស៊ី ​បាន​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា ៣-០ ​ទៅ​ហើយ។ ​ស្រប​ពេល​ដល់​តង់​ទី​២​វិញ ​នាទី​៦០ ​ខាង​ក្រុម​ម៉ាឡេស៊ី ​បាន​បាត់​កីឡាករ​ដល់​ទៅ​២​នាក់​ឯ​ណោះ ដោយសារ​តែ​ទទួល​បាន​កាត​ក្រហម។ ដូច្នេះ​នៅ​សល់​៣០​នាទី​ចុង​ក្រោយ​នេះ ​ម៉ាឡេស៊ី ​មាន​គ្នា​ត្រឹម​៩​នាក់​ប៉ុណ្ណោះ ដើម្បី​ទប់​ក្រុម​កម្ពុជា​មាន​គ្នា​១១​នាក់។

យ៉ាងណាមិញ ​ការ​ប្រកួត​ក្នុង​នាទី​នៅ​សល់​នេះ ​កម្ពុជា​ព្យាយាម​មែនទែន រហូត​រក​គ្រាប់​បាល់​បាន ​ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ​នៅ​គ្នា​ត្រឹម​៩​នាក់​នោះ ​ម៉ាឡេស៊ី ​នៅ​តែ​អាច​ទម្លាយ​សំណាញ់​ទី​កម្ពុជា​បាន​២​គ្រាប់​ទៀត ​ដោយ​១​គ្រាប់​នោះ​ទាត់​ចេញ​ពី​ពាក់​កណ្ដាល​តារាង​តែ​ម្ដង។ ​ការ​ព្យាយាម​របស់​កម្ពុជា ​ក៏​រក​បាន​ដល់​៤​គ្រាប់​វិញ​ផង​ដែរ។ ​ចប់​ការ​ប្រកួត ​កម្ពុជា​របូត​៣​ពិន្ទុ ​ព្រោះ​ចាញ់​ម៉ាឡេស៊ី ​៥-៤។

​ក្រោយ​ចប់​ការ​ប្រកួត​នេះ ​លោក Koji Gyotoku ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម U19 ​កម្ពុជា​បាន​លើក​ឡើង​ដែរ​ថា​ក្រុម​ម៉ាឡេស៊ី ​ពិត​ជា​លេង​ល្អ​ក្នុង​ការ​ប្រកួត។ ​តំបន់​ប្រយុទ្ធ​របស់​គេ​ពិត​ជា​មុត​ស្រួច ​ខណៈ​ដែល​ការ​លេង​ការពារ​វិញ​ក៏​ល្អ​ថែម​ទៀត៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម