• 2019-11-02 00:04:00
  • បាល់ទាត់

ល្ងាច​នេះ គោ​ព្រៃ​ជំទង់​ត្រូវ​សងសឹក​ក្រុម​ម៉ាឡេស៊ី​នៅ​អូឡាំពិក​ហើយ​

  • 2019-11-02 00:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ U19 ​កម្ពុជា ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម U19 ​ម៉ាឡេស៊ី ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ AFC U-19 Championship 2020 Qualifiers ​ពូល G ​នៅ​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​។

អាច​និយាយ​បាន​ថា​ប្រកួត​នេះ ពិត​ជា​ស្វិតស្វាញ​សម្រាប់​ក្រុម​កម្ពុជា ព្រោះ​ថា​ក្រុម​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​ក្រុម​ម៉ាឡេស៊ី ​លេង​បាន​យ៉ាង​ល្អ ​និង​មាន​សមត្ថភាព​ច្រើន។ ជាក់​ស្ដែង​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ក្នុង​ពាន AFF U18 ​ក្រុម​កម្ពុជា ​ជួប​ក្រុម​នេះ​ម្ដង​មក​ហើយ។ ដោយ​គ្រា​នោះ ​បរាជ័យ​ដល់​ទៅ ៣-០ ​ឯ​ណោះ។ ដូច្នេះ អាច​និយាយ​បាន​ថា​ប្រកួត​នេះ គឺ​ជា​ប្រកួត​សងសឹក​វិញ របស់​ក្រុម​កម្ពុជា​ហើយ។

ក្រុម​ម៉ាឡេស៊ី ​មុន​ហោះ​មក​លេង​នៅ​កម្ពុជា​នេះ ​ពួកគេ​បាន​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​ដល់​អារ៉ាប់រួម។ ​ខណៈ​ដែល​ក្រុម​ម៉ាឡេស៊ី​នេះ​ដែរ ​ក៏​កំពុង​ឡើង​ជើង​ខ្លាំង​ដែរ ​ព្រោះ​ប្រកួត​ចុង​ក្រោយ ពួកគេ​ចាញ់​ក្រុម​អូស្ត្រាលី ​ត្រឹម​ ១-០ ​ប៉ុណ្ណោះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់