• 2019-11-01 07:29:32
  • បាល់ទាត់

ធ្ងន់​.ក​ហើយ! កាល​វិភាគ​ Liverpool ត្រូវ​លេង​១០​ប្រកួត​នៅ​ខែ​ធ្នូ​

  • 2019-11-01 07:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ត្រូវ​មាន​កាតព្វកិច្ច​ធ្ងន់ធ្ងរ​សម្រាប់​ការ​ប្រកួត​ប្រជែង​ពាន​របស់​ខ្លួន ដោយ​ត្រូវ​ធ្វើ​ការ​ប្រកួត​១០​ដង​ក្នុង​​ខែ​ធ្នូ​ គិត​ជា​មធ្យម​ ៣​ថ្ងៃ​ត្រូវ​លេង​១​ប្រកួត។

ការ​លេង​ដ៏​មមាញឹក​បែប​នេះ​ដោយ​សារ​តែ​ពួកគេ​ត្រូវ​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​ទៅ​លេង​ពាន​ FIFA Club World Cup នៅ​ប្រទេស​កាតា​ ទើប​ធ្វើ​ឲ្យ​កាល​វិភាគ​ប្រកួត​កើន​ឡើង​លើស​ខែ​ធម្មតា។​ ក្រៅ​ពី​ពាន​ Club World Cup ក្រុម​រហស្សនាម​ហង្ស​ក្រហម​ត្រូវ​ប្រកួត​ពាន​ផ្សេង​ទៀត​ដូចជា Premier League, Champions League និង​ League Cup។​

ក្រុម​លោក​ Jurgen Klopp បច្ចុប្បន្ន​ឈរ​លេខ​១​នៅ Premier League, ឈាន​ដល់​វគ្គ​៨​ក្រុម​ League Cup និង​ឈរ​លេខ​២​ក្នុង​ពូល​នៅ Champions League។​ យ៉ាង​ណា​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រំពឹង​ថា​ FA នឹង​ពន្យារ​កាល​វិភាគ​ពាន​ក្នុង​ស្រុក​មួយ​ចំនួន​របស់​ Liverpool ដើម្បី​ឲ្យ​កីឡាករ​បាន​សម្រាក​ខ្លះ៕

យើង​ទៅ​មើល​កាល​វិភាគ​ប្រកួត​នៅ​ខាង​ក្រោម៖​

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ រ័ត្ន

មតិយោបល់