• 2019-11-01 06:50:27
  • កីឡា​ផ្សេង​ៗ

វ៉ាត់​ ចំរើន​ ប្រាប់​បណ្ដា​សហព័ន្ធ​ចេញ​ទៅ​ស៊ីហ្គេម​ ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ព្រោះ​ជិត​ដល់​ពេល​ហើយ​

  • 2019-11-01 06:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បើ​កិច្ចប្រជុំ​ជា​មួយ​តំណាង​សហព័ន្ធ​ រួម​និង​គ្រូ​បង្វឹក​នានា​ដើម្បី​ពន្យល់​បន្ថែម​ពី​ការ​ត្រៀម​ខ្លួន​ឲ្យ​ល្អ​ពេញលេញ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី៣០ ​នៅ​ឯ​ប្រទេស​ហ្វីលីពីន​ ចុង​ខែ​នេះ។​

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រជុំ​ព្រឹកមិញ​នេះ​ គឺ​ផ្ដោត​លើ​ការ​ផ្ដល់​ព័ត៌មាន​សំខាន់​ៗ​ ពី​ពេល​វេលា​ផ្សេងៗ​មិន​ថា​ការ​ចេញ​ដំណើរ​ ស្នាក់​នៅ​ ឬ​ការ​ពិនិត្យ​ឯកសារ​ ក៏​ដូច​ជា​ការ​គ្រប់គ្រង​អត្តពលិក​របស់​ខ្លួន​ទាំង​នៅ​កម្ពុជា​ ពេល​ចេញ​ដំណើរ​ហើយ​និង​ពេល​ដល់​ប្រទេស​ហ្វីលីពីន​ជា​ដើម។​

ទិដ្ឋភាពព្រឹកមិញ

ក្រៅ​ពី​នេះ​ទៀត​នោះ​ ​អគ្គលេខាធិការ​ខាង​លើ​នេះ​ បាន​សង្កត់ធ្ងន់​លើ​កិច្ចការ​ថែរក្សា​សុខភាព​របស់​កីឡាករ​ កីឡា​ការិនី​ ដូច​ជា​ការ​ហូបចុក​ ការ​សម្រាក​ និង​ការ​ហ្វឹកហាត់​ ដើម្បី​ក្រើន​រំលឹក​ដល់​គ្រូ​បង្វឹក​ឲ្យ​ត្រួតពិនិត្យ​ឲ្យ​បាន​ល្អ​មែនទែន​ ជៀសវាង​ធ្លាក់​ចុះ​នូវ​សមត្ថភាព​ មាន​បញ្ហា​ណា​មួយ​កើត​ឡើង។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ ប្រទេស​កម្ពុជា​នឹង​បញ្ជូន​អត្តពលិក​សរុប​ប្រហែល​៤០០​នាក់​ លើ​៣០​ប្រភេទ​កីឡា​ផ្សេង​ៗ​គ្នា។​ សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ ឆ្នាំ​នេះ​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី៣០​ ខែ​វិច្ឆិកា​ ដល់​ ១១​ ខែ​ធ្នូ​ ២០១៩៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម