• 2019-10-31 02:30:28
  • បាល់ទាត់

ឈ្នះ​ Arsenal មែន​តែ​ Liverpool អាច​មិន​បាន​លេង​វគ្គ​៨​ក្រុម​ព្រោះ​មូលហេតុ​មួយ​

  • 2019-10-31 02:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​កក់​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ជាមួយ​ក្រុម​៧​ផ្សេង​ទៀត​បន្ទាប់​ពី​យក​ឈ្នះ​ Arsenal ដោយ​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី​នៅ​ Anfield។

ក្រោយ​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ Liverpool កំពុង​ជួប​បញ្ហា​មួយ​គឺ​កាល​វិភាគ​កៀក​គ្នា​ពេក​ជាមួយ​ពាន FIFA Club World Cup ដែល​ពួកគេ​ត្រូវ​លេង​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​ Champions League។​ Jurgen Klopp បាន​និយាយ​ថា​ក្រុម​របស់​លោក​នឹង​មិន​អាច​លេង​ League Cup បាន​ឡើយ​បើ​សិន​ FA មិន​ប្ដូរ​កាល​វិភាគ​។​

តាម​កាល​វិភាគ​ វគ្គ​៨​ក្រុម​ League Cup ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ខណៈ​ Liverpool ត្រូវ​ធ្វើ​ដំណើរ​ជាង​១​ម៉ឺន​គីឡូ​ម៉ែត្រ​នៅ​ថ្ងៃ​ទី​១៦​នេះ​​ ដើម្បី​ប្រកួត​ Club World Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៨​ ក្នុង​ខែ​ដដែល៕

ប្រភព៖ Liverpool Echo អត្ថបទ៖ សៀនហួរ

មតិយោបល់