• 2019-10-30 22:15:31
  • បាល់ទាត់

Liverpool និង​ Arsenal ស៊ី​គ្នា​ជិត​២០​គ្រាប់​ទី​បំផុត​ម្ចាស់​ផ្ទះ​ឡើង​វគ្គ​បន្ត

  • 2019-10-30 22:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ League Cup ជុំ​ទី​៤​ ឬ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​គ្នា​មុន​នេះ​បន្តិច​មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ យ៉ាង​ជក់ចិត្ត​រវាង​ Liverpool និង​ Arsenal សរុប​ជិត​២០​គ្រាប់​គិត​ទាំង​វគ្គ​ទាត់​ប៉េណាល់ទី​ផង។

ការ​ប្រកួត​៩០​នាទី​ម៉ោង​ធម្មតា​ គូ​ទាំង​ពីរ​នេះ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​ ៥​ទល់​នឹង​៥ ដោយ​ម្ចាស់​ផ្ទះ​ស៊ុត​បញ្ចូល​ទី​ដោយ​ James Milner, Oxlade-Chamberlain, Origi ២​គ្រាប់​ និង​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Mustafi។​ ដោយ​ឡែក​ Arsenal វិញ​រក​គ្រាប់​បាន​ដោយTorreira, Martinelli ២គ្រាប់, Maitland-Niles និង​ Joseph Willock។​

នៅ​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី​ ក្រុម​ Liverpool ស៊ុត​ចូល​ទាំង​៥​គ្រាប់​ ខណៈ​ Arsenal ស៊ុត​ចូល​៤​ ដោយ​សារ​១​គ្រាប់​ទៀត​ត្រូវ​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំទី​ដៃ​ទី​៤​ Kelleher ដូច្នេះ​ Liverpool បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជា​បន្ត៕

អត្ថបទ៖ សៀនហួរ

មតិយោបល់