• 2019-10-30 12:32:40
  • បាល់ទាត់

Zlatan ឲ្យ​តម្រុយ​ថា ត្រលប់​មក​អេស្ប៉ាញ​វិញ

  • 2019-10-30 12:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ Zlatan Ibrahimovic បាន​បង្ហោះ​ Story នៅ​ក្នុង​បណ្ដាញ​ Instagram ដោយ​បោះ​តម្រុយ​ថា​ត្រលប់​មក​ប្រទេស​អេស្ប៉ាញ​វិញ។

ខ្សែ​ប្រយុទ្ធ​កម្ពស់​ជាង ២ម៉ែត្រ​រូប​នេះ​បាន​និយាយ​ក្នុង​វីដេអូ​ Story នោះ​ថា៖ " សួស្ដី​អេស្ប៉ាញ! ខ្ញុំ​ត្រលប់​មក​វិញ​ហើយ " ។

Zlatan មិន​បាន​បញ្ជាក់​ថា​ ត្រលប់​មក​វិញ​ក្នុង​បំណង​ណា​ដែរ​ ចំណែក​ឯ​សារព័ត៌មាន​ធំៗ​ក៏​មិន​បាន​បញ្ចេញ​ពី​ពាក្យ​ចចាមអារ៉ាម​ពី​រឿង​ Zlatan នៅ​អេស្ប៉ាញ​ទេ។

ព័ត៌មាន​តៗ​គ្នា​ចុង​ក្រោយ​បំផុត​គឺ Zlatan បាន​ព្រមព្រៀង​ជាមួយ​ក្លឹប​អ៊ីតាលី​ Napoli។

កីឡាករ​រូប​នេះ​ធ្លាប់​ប្រកប​អាជីព​នៅ​អេស្ប៉ាញ​ដែរ ដោយ​គេ​បាន​លេង​ឲ្យ Barcelona ជំនាន់​លោក​ Pep Guardiola បាន​រយៈ​ដែរ មុន​នឹង​ចាកចេញ​ទៅ​កាន់​ក្លឹប​បារាំង​ Paris Saint-Germian៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់