- 2019-10-30 12:14:37
- បាល់ទាត់
Pep៖ គ្រូបង្វឹកល្អបំផុត មិនអាចឈ្នះពានបានដែរ ដោយសារតែខ្វះមួយចំណុច
- 2019-10-30 12:14:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep៖ គ្រូបង្វឹកល្អបំផុត មិនអាចឈ្នះពានបានដែរ ដោយសារតែខ្វះមួយចំណុច
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយប្រាប់វិទ្យុ Catalunya ថា គ្រូបង្វឹកល្អប៉ុណ្ណាក៏ដោយ ក៏មិនអាចឈ្នះគ្រប់ពានបានដែរ ដោយសារតែមិនមានកីឡាករល្អដូចជា ខ្សែប្រយុទ្ធ Lionel Messi។
លោកបាននិយាយថា៖ " មានគ្រូបង្វឹកល្អៗជាច្រើនណាស់ ដែលមិនអាចដឹកនាំឲ្យឈ្នះពានបាន ដោយសារតែពួកគេមិនមានកីឡាករដូចជា Messi '' ។
លោកបានបន្តថា៖ " គ្មាននរណាមានសមត្ថភាពដល់កីឡាកររូបនេះឡើយ " ។
គួរបញ្ជាក់ផងដែរថា លោក Pep ធ្លាប់ធ្វើការជាមួយ Messi អំឡុងពេលដឹកនាំក្លឹប Barcelona (២០០៨-២០១២)៕