• 2019-10-30 07:39:02
  • បាល់ទាត់

Liverpool នឹង​​ដាក់​អ្នក​ចាំ​ទី​ដៃ​ទី​៤​​ឲ្យ​ប៉ះ​ Arsenal នៅ​ League Cup

  • 2019-10-30 07:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Caoimhin Kelleher នឹង​លេង​ជា​ជម្រើស​ដំបូង​ឲ្យ​ Liverpool ទល់​នឹង​ Arsenal នៅ​ League Cup។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ជំនួយ​ការ​គ្រូ​បង្វឹក​ Pepijn Lijnders។

Kelleher

អ្នក​ចាំ​ទី​វ័យ​២០​ឆ្នាំ​ បាន​លេង​ឲ្យ​ឈុត​ធំ​លើក​ដំបូង​កាល​ប៉ះ MK Dons ហើយ​នឹង​បន្ត​រក្សា​តំណែង​ជម្រើស​ដំបូង​របស់​ខ្លួន​តទៅ​ទៀត​សម្រាប់​រាត្រី​នេះ។​ "សម្រាប់​យើង​ Alisson គឺ​ដៃ​ទី​មួយ​ ហើយ​យើង​ក៏​មាន​ Adrian ដែរ ប៉ុន្តែ​នៅ​ពាន​ League Cup គឺ​យើង​ទុក​ឱកាស​ឲ្យ​ Kelleher”។ Lijnders និយាយ​។​

គូស​បញ្ជាក់​ថា​ Liverpool មាន​អ្នក​ចាំ​ទី​៣​រូប​ផ្សេង​គ្នា​ក្នុង​ឈុត​ធំ​គឺ Alisson ដៃ​ទី​១, Adrian ដៃ​ទី​២​, Andy Lonergan ដៃ​ទី​៣ រី​ឯ​ Kelleher គឺ​ជា​ដៃ​ទី​៤​មក​ពី​ក្រុម​យុវជន​ដែល​ត្រូវ​ចាំ​ពេល​ប៉ះ Arsenal៕​

ប្រភព៖ Liverpool FC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់