• 2019-10-30 03:19:25
  • បាល់ទាត់

Mourinho ចង់​ត្រលប់​មក​អង់គ្លេស​ធ្វើ​រឿង​អស្ចារ្យ​មួយ ហើយ​ Arsenal អាច​ជា​គោលដៅ

  • 2019-10-30 03:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho ចង់​ក្លាយ​ជា​អ្នក​ចាត់​ការ​ដំបូង​​ឈ្នះ​ពាន​ជាមួយ​ក្លឹប​អង់គ្លេស​៣​ផ្សេង​គ្នាហើយ​ Arsenal ត្រូវ​បាន​រំពឹង​ថា ជា​ក្លឹប​អាច​ត្រូវ​​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ចាប់​អារម្មណ៍។

Mourinho កំពុង​មាន​ចំណាប់​អារម្មណ៍​ចង់​ត្រលប់​មក​កាន់ Premier League​ វិញ ហើយ​​កាំភ្លើង​ធំ​អាច​ជា​ក្លឹប​ដែល​លោក​ត្រូវ​មក​ដឹក​នាំ ស្របពេល​លោក Unai Emery ក្នុង​ស្ថិត​ក្រោម​សម្ពាធ។ Mourinho ធ្លាប់​ឈ្នះ​ពាន Europa League និង League Cup ជាមួយ Manchester United ក៏​ដូច​ជា​​ឈ្នះ​ពាន​៧​ផ្សេង​ទៀត​ជាមួយ Chelsea។

Mourinho ទំនេរ​មិន​មាន​ការងារ​ធ្វើ​ចាប់​តាំង​ពី​ត្រូវ​បណ្ដេញ​ចេញ​​ដោយ​ United កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ខណៈ​កុងត្រា​នៅ​សល់​ដល់​ឆ្នាំ​២០២០​។ ក្រៅ​ពី​ Arsenal ក្លឹប​ធំ​ពីរ​ផ្សេង​ទៀត​គឺ Spurs និង Real Madrid សុទ្ធ​តែ​ជា​គោលដៅ​ដែល Jose Mourinho អាច​ទៅ​ដឹក​នាំ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់