• 2019-10-30 02:35:28
  • បាល់ទាត់

ក្រុម​ខ្លាំង​ត្រកូល​ City ឡើង​ទៅ​ចាំ​វគ្គ​៨​ក្រុម​ពាន​ League Cup

  • 2019-10-30 02:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City និង​ Leicester City បាន​ដឹក​នាំ​គ្នា​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ League Cup ក្រោយ​យក​ឈ្នះ​គូ​ប្រជែង​រៀង​ៗ​ខ្លួន​កាល​ពី​យប់​មិញ។​

ក្រុម​លោក​ Pep Guardiola បាន​ផ្ដួល​ Southampton ៣-១​ នៅ​ទឹកដី Etihad ខណៈ​ កញ្ជ្រោង​វិញ​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ Burton មក​ពី​ League One ក្នុង​លទ្ធផល​ ៣-១ ដូចគ្នា។​ គូ​ផ្សេង​ទៀត​មាន​ដូចជា៖ ​Crawley ១-៣ Colcester, Everton ២-០ Watford, Oxford Utd ១-១ Sunderland។

សម្រាប់​យប់​នេះ​វិញ​​មាន​៣​គូ​គឺ Liverpool បើក​ទ្វារ​កីឡដ្ឋាន Anfield ស្វាគមន៍​ Arsenal, Chelsea ទទួល​ភ្ញៀវ​ Manchester United និង​ Aston Villa ប៉ះ Wolves៕

ប្រភព៖ BBC អត្ថបទ៖ សៀនហួរ

មតិយោបល់