• 2019-10-29 03:47:26
  • បាល់ទាត់

Ribery ត្រូវ​រង​ពិន័យ​នៅ Serie A ក្រោយ​រុញ​អាជ្ញាកណ្ដាល​

  • 2019-10-29 03:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Franck Ribery ត្រូវ​រង​ពិន័យ​មិន​ឲ្យ​លេង​ចំនួន​៣​ប្រកួត​ និង​ផាក​ជា​ប្រាក់​ប្រមាណ​ ២​ម៉ឺន​អឺរ៉ូ ក្រោយ​បង្ហាញ​កាយវិការ​មិន​សមរម្យ​រុញ​ជំនួយ​ការ​អាជ្ញាកណ្ដាល។​

កីឡាករ​សញ្ជាតិ​បារាំង​ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​៧៤​ ក្នុង​ជំនួប​​ដែល​ Fiorentina ចាញ់ Lazio ២​ទល់​នឹង​១។​ Ribery បាន​ប៉ះ​ទង្គិច​ជាមួយ​ជំនួយការ​អាជ្ញាកណ្ដាល​នៅ​ក្រោយ​ការ​ប្រកួត​ និង​​ត្រូវ​ពិន័យ​កាត​ក្រហម​ភ្លាម​ៗ នៅ​ពេល​នោះ​ ខណៈ​មិត្ត​រួម​ក្រុម​បាន​នាំ​គ្នា​មក​ឃាត់​​រូប​គេ។​

យ៉ាង​ណា​ខ្សែ​បម្រើ​វ័យ​៣៦​ឆ្នាំ​​បាន​សម្ដែង​ការ​សុំ​ទោស​ចំពោះ​លោក​ Passeri ដែល​ជា​ជំនួយការ​អាជ្ញាកណ្ដាល​ និង​សុំទោស​ដូច​គ្នា​ទៅ​លើ​​មិត្ត​រួម​ក្រុម​ គ្រូ​បង្វឹក​ក៏​ដូច​ជា​អ្នក​គាំទ្រ​ចំពោះ​អាកប្បកិរិយា​មិន​សមរម្យ​​មួយ​ឆាវ​របស់​ខ្លួន៕

ប្រភព៖ BBC អត្ថបទ: រ័ត្ន

មតិយោបល់