• 2019-10-28 06:51:35
  • បាល់ទាត់

ដោយ​ក្ដី​ស្រលាញ់ ​Scott Neeson ​ថា​នឹង​ជួយ​គាំទ្រ​អង្គការ ​HFCA ​យូរ​អង្វែង​ទៀត​

  • 2019-10-28 06:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​ស្កុត​នី​សិន​ (Scott Neeson) ​គឺ​​ជា​ស្ថាបនិក​ នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ រឺ​ Cambodian Children's Fund (CCF) ​ហើយ​លោក​ក៏​ជា​អ្នក​ឧបត្ថម្ភ​ដល់​អង្គការ HFCA (Happy Football Cambodia Australia) ​រយៈ ពេល​១០​ឆ្នាំ​មក​ហើយ​ដែរ។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ គឺ​ជា​ថ្ងៃ​គម្រប់​១០​ឆ្នាំ​នៃ​ការ​ចាប់​ដៃ​គូ​គ្នា ​រវាង​អង្គការCambodian Children's Fund (CCF) ​ ​និង​អង្គការ ​HFCA (Happy Football Cambodia Australia) ។ ​ក្នុង​ឱកាស​នោះ​ដែរ ​លោក Scott ​បាន​បញ្ជាក់​ថា​លោក​រីករាយ​ក្នុង​ការ​ជួយ​ដល់​អង្គការ HFCA ​ហើយ​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ ​គឺ​បាន​ដំណើរ​ការ​យ៉ាង​ល្អ ​និង​ជួយ​ដល់​ក្មេង​ៗ​បាន​លេង​កីឡា​យ៉ាង​ច្រើន។ លោក ​នឹង​ជួយ​ដល់​អង្គការ​នេះ​បន្ដ​ទៅ​ទៀត ​ច្រើន​ឆ្នាំ​ទៀត ដើម្បី​អភិវឌ្ឍ​បាល់ទាត់​ដល់​ក្មេង​ៗ។

ដោយ​ឡែក​សម្រាប់​លោក ​Paraic Grogan​ ស្ថាបនិក​និង​នាយក​អង្កការ HFCA (Happy Football Cambodia Australia) ​ក៏​បាន​អរគុណ​ដល់​លោក Scott ដែល​ជួយ​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ​ផង​ដែរ។ ​លោក​ពិត​ជា​រីករាយ​ចំពោះ​ការ​សហការ​ជាមួយ​អង្គការ CCF ​រឹត​ចំណង​បន្ថែម​ទៀត​ទៅ​ថ្ងៃ​មុខ ដើម្បី​ជួយ​ដល់​ក្មេង​ៗ​នៅ​កម្ពុជា​ក្នុង​វិស័យ​បាល់ទាត់​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់