• 2019-10-28 02:21:48
  • បាល់ទាត់

មាន​រឿង​អីចេះ​បាន​​ជា Xhaka ប្រធាន​ក្រុម Arsenal ដោះអាវដើរ​ចេញ​ពី​ទីលាន​យប់​មិញ

  • 2019-10-28 02:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Arsenal លោក Unai Emery បាន​និយាយ​ថា Granit Xhaka ធ្វើ​ខុស​ហើយ​ដែល​បង្ហាញ​កាយវិការ​​ខឹង​ទៅ​កាន់​អ្នក​គាំទ្រ ពេល​ដែល​គេ​ត្រូវ​ប្ដូរ​ចេញ​អំឡុង​ពេល​​ក្រុម​របស់​លោក​ប្រកួត​ស្មើ​គ្នា ២-២ ជាមួយ Crystal Palace កាល​ពី​យប់​មិញ។

ប្រធាន​ក្រុម​របស់​កាំភ្លើង​ធំ Xhakaត្រូវ​បាន​អ្នកគាំទ្រ​ស្រែក​ "Boo”​ ឲ្យ ពេល​ដែល​គេ​ដើរ​ចេញ​ពី​ទីលាន​ក្នុង​កីឡដ្ឋាន Emirates។ ដោយ​សារ​ទប់​កំហឹង​មិន​បាន​គេ​បាន​បញ្ចេញ​កាយ​វិការ​​ឌឺ​​អ្នក​គាំទ្រ​វិញ​ដាក់​ដៃ​​នៅ​ត្រចៀក និង​ដោះ​អាវ​ចេញ​​ចូល​ទៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​តែ​ម្ដង។

ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Emery​ បាន​និយាយ​ថា៖ “គេ​​បាន​ធ្វើ​ខុស​ហើយ ប៉ុន្តែ​ពួក​យើង​នឹង​និយាយ​គ្នា​នៅ​ខាង​ក្នុង​អំពី​ស្ថានភាព​នេះ”។ Arsenal​ រក​បាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​​សប្ដាហ៍​ទី​១០​នេះ ឈរ​លេខ​៥​នៅ​តារាង​ពិន្ទុ Premier League៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់