• 2019-10-28 01:59:31
  • បាល់ទាត់

Man Utd ក្លាយ​ជា​ក្រុម​ដំបូង​រក​បាន​២០០០​គ្រាប់​មុន​គេ​នៅ​ Premier League

  • 2019-10-28 01:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​យក​ឈ្នះ​ Norwich City ៣​ទល់​នឹង​១​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​១០​ដើម្បី​រំកិល​ខ្លួន​មក​នៅ​លេខ​៧​ក្នុង​តារាង។​

McTominay

ក្នុង​ការ​ប្រកួត​នោះ​​ McTominay បាន​រក​គ្រាប់​បាល់​ទី​មួយ​ឲ្យ​បិសាច​ក្រហម​​នៅ​នាទី​២១​ ដែល​​វា​គឺ​ជា​គ្រាប់​បាល់​ទី​២០០០​គ្រាប់​មិន​គេ​​របស់​ United នៅ​លីគ​កំពូល​អង់គ្លេស​។​ Rashford និង​ Martial បាន​ស៊ុត​បញ្ចូល​ទី​បន្ត​បន្ទាប់​ឲ្យ​ក្រុម​ភ្ញៀវ​នៅ​នាទី​៣០ និង​៧៣។

ជំនួប​យប់​មិញ​នេះ​ United បាន​រង្វាន់​បាល់​ប៉េណាល់ទី​រហូត​២​ដង​ប៉ុន្តែ​គ្មាន​បាល់​ណា​មួយ​អាច​ផុត​ដៃ​ Tim Krul បាន​ឡើយ។​ Norwich រក​បាន​១​គ្រាប់​សង​វិញ​ដែរ​ដោយ​ Hernández នៅ​នាទី​៨៨៕ ​

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់