• 2019-10-27 03:14:47
  • បាល់ទាត់

អវត្តមាន Ronaldo ក្លឹប Juventus លេង​បាន​ត្រឹម​ស្មើ​ក្រុម​ក្បែរ​បាត​តារាង

  • 2019-10-27 03:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កំពុង​នាំ​មុខ​កំពូល​តារាង Juventus រក​បាន​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្បែរ​បាត​តារាង Lecce ១-១ នៅ​សប្ដាហ៍​ទី​៩​ពាន Serie A។

សម្រាប់​ប្រកួត​នេះ​មិន​មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ដោយ​សារ​គ្រូ​ទុក​ពេល​ឲ្យ​សម្រាក។ ដូច្នេះ​អតីត​កីឡាករ​ Chelsea គឺ Gonzalo Higuain ត្រូវ​ចូល​ខ្លួន​មក​ជំនួស ចាប់​ដៃ​គ្នា​ជាមួយ Paulo Dybala នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ។

Paulo Dybala ជួយ​រក​គ្រាប់​ឲ្យ Juventus បាន​មុន​នាទី​៥០ ដោយ​បាល់​ប៉េណាល់ទី។ ប៉ុន្តែ​៦​នាទី​បន្ទាប់ Lecce ក៏​ទទួល​បាន​ឱកាស​ប៉េណាល់ទី​​មួយ​គ្រាប់​វិញ សម្រេច​ដោយ​កីឡាករ Marco Mancosu។ លទ្ធផល ១-១ រក្សា​ដល់​បញ្ចប់​ការ​ប្រកួត Juventus បាន​តែ​ពិន្ទុ១ តែ​បន្ត​ឈរ​កំពូល​តារាង​បន្ត​កំណត់ត្រា​មិន​ទាន់​ចាញ់​ក្នុង​លីគ​ ខណៈ Lecce នៅ​លេខ​១៦។

ចំពោះ​ក្រុម​គូ​ប្រជែង Inter Milan យប់​មិញ​លេង​ត្រឹម​ស្មើ​ដូច​គ្នា​ជាមួយ Parma ២-២។ បច្ចុប្បន្ន Juventus ដែល​មាន​២៣​ពិន្ទុ លើ Inter តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់